website_news:2021040804

ចាញ់បោកមេខ្យល់យកមកប្លុងចោលនៅចម្ការមីន ម្តាយខំរត់គេចទាំងរបួសជើង

https://www.kampucheathmey.com/ ថ្ងៃអង្គារ ៣ សីហា ២០២១ដោយ Dy Bunnara

ខេត្តបន្ទាយមានជ័យ៖ អាជីវករលក់ដូរនៅផ្សាររុងគ្លឿពីរនាក់ម្តាយកូន ចាញ់បោកមេខ្យល់យកមកប្លុងចោលក្នុងចំការមីននៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង រត់ធ្លាក់ប្រឡាយបាក់ជើងត្រូវសមត្ថកិច្ចចម្រុះសង្គ្រោះទាន់។ ហេតុការណ៍កើតឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្នុងចំការមីនក្បែរប៉ុស្ដិ៍ប្រាសាទត្បែង ស្ថិតក្នុងភូមិប្រាសាទត្បែង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចចម្រុះបានបញ្ជាក់ឲ្យដឹងថា ពេលកំពុងដើរល្បាតនៅតាមបន្ទាត់ព្រំដែន ស្រាប់តែឃើញស្ត្រី២នាក់ម្តាយនិងកូន រត់ចេញពីចំការមីនធ្លាក់ប្រឡាយ បណ្ដាលឲ្យបាក់កជើងខាងស្ដាំសមត្ថកិច្ចចម្រុះបានធ្វើការឃាត់យកមកសួនាំ។ បើតាមស្ត្រីរូបនោះបាននិយាយថា ខ្លួនជាអាជីវករលក់ដូរក្នុងផ្សារុងគ្លឿប្រទេសថៃ។ ថ្ងៃកើតហេតុខ្លួននិងកូនបានឲ្យមេខ្យល់ជូនចេញពីផ្សាររុងគ្លឿស៊ីសងតាមតម្លៃជូន ពេលនិយាយត្រូវគ្នាហើយ មេខ្យល់បានជូនយកមកប្លុងចោលក្នុងចំការមីន ដោយដឹងថា ត្រង់ចំណុចនេះជាចំការមីនក៏នាំកូនរត់ធ្លាក់ប្រឡាយ បណ្តាលឲ្យបាក់ជើងតែម្តង ហើយសំណាងណាស់បានសមត្ថកិច្ចល្បាតនៅទីនោះជួយទាន់។ ស្ត្រីម្តាយនិងកូន ក្រោយពីក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរហ័យម្ដាយវិជ្ជមានកូវីដ១៩។ ឥឡូវត្រូវបានខាងក្រុមសុខាភិបាលស្រុកថ្មពួក ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យហើយ៕ អត្ថបទ៖ វ៉ាន់ ណាង

website_news/2021040804.txt · Last modified: 2021/08/04 11:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki