website_news:2021041001

ពលករ ១១នាក់ ប៉ុនប៉ងឆ្លងដែនចូលក្នុងប្រទេសថៃដោយខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

https://www.gntimes.com/ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១

ខេត្តបាត់ដំបង៖ សមត្ថកិច្ចការពារតំបន់ព្រំដែនបានធ្វើការឃាត់ខ្លួនពលករខ្មែរ ប្រុស-ស្រី ១១នាក់ ខណៈដែលពួកគេប៉ុនប៉ងលួចឆ្លងដែនដោយប្រថុយប្រថាន ទៅរកការងារធ្វើនៅប្រទេសថៃ ក្នុងវិបត្តិកូវីដ-១៩ ដោយគ្មានច្បាប់ទម្លាប់ ។ សមត្ថកិច្ចព្រំដែនបានឲ្យដឹងថា កាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ ម្សិលមិញនេះ កម្លាំងចម្រុះប្រចាំតំបន់ព្រំដែនបានចុះបង្ក្រាបទប់ស្កាត់ករណីប៉ុនប៉ងលួចឆ្លងដែនមួយករណី នៅក្នុងភូមិសាស្ត្រភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនប្រជាពលរដ្ឋជាពលករខ្មែរសរុប ១១នាក់ ក្នុងនោះ បុរស ៥នាក់ និងស្ត្រី០៦នាក់។ក្រោយសមត្ថកិច្ចដេញដោលសួរនាំរកមេខ្យល់ដែលបាននាំចូលទៅប្រទេសថៃ ពួកគេឆ្លើយព្រមៗគ្នាថា ជាការប្រថុយប្រថានចូលដោយចិត្តរបស់ពួកគេ អត់មានមេខ្យល់នាំផ្លូវនោះទេ។ បន្ទាប់មកកម្លាំងចម្រុះបានអប់រំណែនាំរួចប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីអនុវត្តនីតិវិធីបន្ត៕ សួន សុខហៃ

website_news/2021041001.txt · Last modified: 2021/10/04 09:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki