website_news:2021041003

កម្លាំងអន្តរាគមន៍នៅតាមបន្ទាត់ព្រំដែន បានឃាត់ខ្លួនពលករ ខុសច្បាប់១៥នាក់

https://cen.com.kh/ Posted ByPen Srey NeatOctober 1, 2021

បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍នៅតាមបន្ទាត់ព្រំដែនសហការជាមួយប៉ូលីសមូលដ្ឋាន ចេញល្បាតត្រួតពិនិត្យតាមព្រំដែន ក៏បានប្រទះឃើញហើយ ធ្វើការឃាត់ខ្លួនពលករខ្មែរបានចំនួន ១៥នាក់ ស្រីចំនួន ៤នាក់ នៅត្រង់ចំណុចភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងទិសប៉ោយប៉ែតចំនួន ២នាក់ ដែលបម្រុងនិងឆ្លងអូរលួចចូលទៅប្រទេសថៃ ក៏ត្រូវបានកម្លាំងសហការ ធ្វើការឃាត់ខ្លួនរួចសាកសួរនាំ និងបានប្រគល់ជូនប៉ូលិសព្រំដែន៩១១ ដើម្បីអនុវត្តទៅតាមច្បាប់។

សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលជាសហគមន៍ កម្លាំងចំណុះកងពលតូចថ្មើរជើងលេខ៥១ មានអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១១, ៥១៣, ៥១៤ និងកម្លាំចណុះទីបញ្ជាការ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើទាំង ៣ទិស ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាត ឆែកឆេរត្រួតពិនិត្យជាប្រចាំ ក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

website_news/2021041003.txt · Last modified: 2021/10/04 09:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki