website_news:2021041005

ឃាត់ខ្លួនពលរដ្ឋ ៨នាក់ដែលបម្រុងឆ្លងដែនចូលទឹកដីថៃ តាមច្រកស្រុកសំពៅលូន

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ២ តុលា ២០២១ដោយ sopheak khoun

កម្លាំងអធិការដ្ឋាន នគរបាលស្រុកសំពៅលូន នៅល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បានសហការជាមួយកម្លាំង នគរបាលវរៈការពារព្រំដែនគោក ៨១៧ កម្លាំងផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងវរៈសេនាតូច ៥៣៣ ប្រចាំការតាមមាត់អូរព្រំដែនកម្ពុជា-ថៃ ធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ បម្រុងឆ្លងដែនចូលទៅក្នុងប្រទេសថៃខុសច្បាប់ចំនួន១លើក។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅចំណុចដីថៃ ជាប់មាត់អូរព្រំដែន ជាប់ភូមិសាស្រ្តភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រជាពលរដ្ឋចំនួន ៨នាក់។ ពលករទាំងអស់នោះ បានធ្វើសកម្មភាពទាក់ទងមេខ្យល់ មិនស្គាល់អត្តសញ្ញាណ តាមរយៈលេខទូរស័ព្ទដោយឲ្យថ្លៃជូនក្នុងតម្លៃម្នាក់ ៧.០០០បាត ឆ្លងដែនចូលទៅក្នុងប្រទេសថៃ តែក៏ត្រូវកម្លាំងសមត្ថកិច្ចសហការ ធ្វើការឃាត់ខ្លួនតែម្ដង។ ចំពោះអ្នកនាំផ្លូវចំនួន ២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នប្រជាពលរដ្ឋទាំង ៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច បាននាំទៅកាន់កន្លែងអធិការដ្ឋាន នគរបាលស្រុកសំពៅលូន ធ្វើការសាកសួរ ដើម្បីស្រាវជ្រាវរកមេខ្យល់ និងដោយមានការអនុញ្ញាតពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចឲ្យកម្លាំងសមត្ថកិច្ច ធ្វើការអប់រំចុះកិច្ចសន្យា និងបានឲ្យវិលត្រឡប់ទៅមូលដ្ឋានវិញហើយ៕ អត្ថបទ៖ សោ និយមរ័ត្ន

website_news/2021041005.txt · Last modified: 2021/10/04 09:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki