website_news:2021041009

ឃាត់ពលករខ្មែរ១៦នាក់ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ នៅស្រុកអូរជ្រៅ

http://freshnewsasia.com/ 2021-10-03 12:58pm

(បន្ទាយមានជ័យ)៖ កម្លាំងចម្រុះនៅតាមព្រំដែនកម្ពុជា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនពលករខ្មែរ ចំនួន១៦នាក់ ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ នៅចំណុចព្រំទល់ភូមិសិលាខ្មែរ និងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បើតាមមន្ត្រីដែលចុះនៅក្នុងប្រតិបត្តិការនេះ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ កម្លាំងប៉ុស្តិ៍ចំនួន០៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្តិ៍សិលាខ្មែរ សហការជាមួយ កម្លាំងយោធា និងកម្លាំងប្រជាការពារភូមិសិលាខ្មែរ បានធ្វើការទប់ស្កាត់ ពលករខ្មែរ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។ ក្រោយពីសួរនាំ និងទទួលបានបទបញ្ជាពីលោកមេបញ្ជាការ កម្លាំងប៉ុស្តិ៍បានបញ្ជូនពលករខ្មែរទាំង១៦នាក់ ទៅកន្លែងពិនិត្យសុខភាពច្រកអូរបីជាន់៕

website_news/2021041009.txt · Last modified: 2021/10/04 09:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki