website_news:2021041012

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ចុះសហការទទួលពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ បញ្ជូនទៅមណ្ឌលចត្តាឡីស័ក

https://cen.com.kh/ Posted ByPen Srey NeatOctober 3, 2021

ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ នៅថ្ងៃសៅរ៍ ទី២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៥និង៥៥នាទី កម្លាំងប៉ុស្តិ៍ព្រំដែនកូនភ្នំ (គោលដៅទី៣) ដឹកនាំដោយលោកអនុសេនីយ៍ទោ រឿន វ៉ាន់នី នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកស៊ើបការណ៍ចំនួន០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ សេង រ៉ើន (នាយផ្នែក) សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី១, វរសេនាតូចលេខ១ ចំនួន០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ឡៃ លឿន មេបញ្ជាការកងអនុសេនាតូច, កម្លាំងយោធាកងអនុសេនាធំគាំទ្រ, វរសេនាតូច៥៣៣ ចំនួន០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ឈឹម សុភាព មេបញ្ជាការកងអនុសេនាតូច បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញត្រង់ចំណុចនៃភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០២នាក់ស្រី០១នាក់ ។

បន្ទាប់ពីសាកសួរ, កត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងបានប្រគល់បងប្អូនឲ្យទៅក្រុមគ្រូពេទ្យដែលប្រចាំការនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ ដើម្បីធ្វើចត្តាឡីស័ក ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

website_news/2021041012.txt · Last modified: 2021/10/04 09:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki