website_news:2021041013

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បន្តនាំយគ្រឿងឧបភោគបរិភោគ ប្រគល់ជូនពលករខ្មែរដែលរងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ-១៩

https://t.me/TVKlocal 03/10/2021

នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជ ទូត កម្ពុជាប្រចាំប្រទេសថៃ បានចាត់ លោក ធុច ដាលីន អគ្គទីប្រឹក្សា និង លោក ចិន សំណាង អនុព័ន្ធការងារប្រចាំស្ថានទូត នាំយក អង្ករ ត្រីខ បន្លែ ត្រី សាច់… ទៅ ប្រគល់ជូនតំណាងរបស់បងប្អូនពលករខ្មែរនៅផ្លូវផេតប៊ុរី១៧, សង្កាត់ផៈយ៉ាថៃ, ខ័ណ្ឌរ៉ាតឆៈថេវី, រាជធានីបាងកក ដើម្បីនាំយក ទៅចែក ជូន បន្តដល់បងប្អូនពលករ សរុប ៩៣ គ្រួសារ ដែលរស់នៅ ខេត្តណៈខនប៉ៈធុម ១៤ គ្រួសារ, សមុទ្រប្រាកាន ៣៨ គ្រួសារ, ឈុនប៊ុរី ៤ គ្រួសារ និងទីក្រុងបាងកក ៣៧ គ្រួសារ។សូមបញ្ជាក់ថា បងប្អូនពលករខ្មែរទាំងនេះ សុទ្ធសឹងជាអ្នកដែលជួបការលំបាកខ្លាំង ខ្លះបាត់បង់ការងារ, ខ្លះមានឆ្លងជំងឺកូវីដ-១៩ និងមួយចំនួនទៀត ជាប់ធ្វើចត្តាឡីស័កមិនអាច ទៅធ្វើការបាន។

website_news/2021041013.txt · Last modified: 2021/10/04 09:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki