website_news:2021041101

នគរបាលនិងយោធា ទប់ស្កាត់ ប្រជាពលរដ្ឋខ្មែរចំនួន២១នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ

https://cen.com.kh/ Posted ByPen Srey NeatNovember 2, 2021

ខេត្តបន្ទាយមានជ័យ ៖ នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ សហការជាមួយយោធាកងល្បាតទី១ ទប់ស្កាត់ ប្រជាពលរដ្ឋខ្មែរចំនួន២១នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ នគរបាលប៉ុស្តិ៍ការពារព្រំដែនភ្នំប្រាក់ នៃវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានសហការជាមួយកម្លាំងយោធាកងល្បាតទី១ នៃវរសេនាតូចការពារព្រំដែនគោកលេខ៥០៣ ទប់ស្កាត់ប្រជាពលរដ្ឋខ្មែរប្រុស ស្រី ចំនួន ២១ នាក់ បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ នៅចំណុចចន្លោះ បង្គោលសីម៉ា(៣៦-៣៧) ក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៩យប់ថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២១ ។

ប្រភពព័ត៌មានពីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ៖ ការទប់ស្កាត់ ប្រជាពលរដ្ឋខ្មែរទាំង២១នាក់ មានស្រី១០នាក់នេះ ក្នុងខណៈពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនភ្នំប្រាក់ នៃវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានសហការជាមួយកម្លាំងយោធាកងល្បាតទី១ នៃវរសេនាតូចការពារព្រំដែនគោកលេខ៥០៣ ដើរល្បាតតាមបន្ទាត់ព្រំដែនចន្លោះ បង្គោលសីម៉ា(៣៦-៣៧) ក៏បានប្រទះឃើញពួកគាត់បម្រុងនាំគ្នាលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ។ ប្រភពដដែលបានបញ្ជាក់ថា៖ក្រោយពីបានឃាត់ខ្លួន ប្រជាពលរដ្ឋខ្មែរទាំង២១នាក់ បានបញ្ជូនទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ គោករមៀត នៃ អធិការដ្ឋាននគរបាលស្រុថ្មពួក ដើម្បីមានវិធានការបន្ត ៕ រក្សាសិទ្ធិដោយ ៖ កូលាប

website_news/2021041101.txt · Last modified: 2021/11/04 09:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki