website_news:2021041102

ពលរដ្ឋខ្មែរជិត២០នាក់ ត្រូវអាជ្ញាធរថៃចាប់ខ្លួនក្នុងខេត្តស្រះកែវ

https://kohsantepheapdaily.com.kh/ ០២ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ១៧:១៥

ថៃ ៖ ពលរដ្ឋខ្មែរចំនួន១៧នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ពីបទឆ្លងដែនខុសច្បាប់ ចូលក្នុងស្រុក Watthana Nakhon នៃខេត្ត Sa Kaeo កាលពីព្រឹកថ្ងៃអង្គារ ទី២ វិច្ឆិកា នេះ។ ពលរដ្ឋទាំងនោះចូលក្នុងទឹកដីថៃដើម្បីស្វែងរកការងារធ្វើ។ ការចុះផ្សាយរបស់ Bangkok Post បានឲ្យដឹងថា នៅម៉ោងប្រហែល៥ព្រឹកថ្ងៃអង្គារ ក្រុមប៉ូលីសថៃស្ទាក់ចាប់បានរថយន្តចំនួន ២គ្រឿងដែលធ្វើដំណើរកាត់ស្រុក Watthana Nakhon ពីព្រំដែនកម្ពុជា។

រថយន្តទី១ មានប្រជាជនខ្មែរចំនួន១២នាក់ ក្នុងនោះមានស្ត្រី ២នាក់ ចំណែកអ្នកបើកបរឡានជាជនជាតិថៃ។ ចំណែកឡានទី ២ដែលខាងអាជ្ញាធរថៃចាប់មានពលរដ្ឋខ្មែរ ៥នាក់ក្នុងនោះមានប្រុស ៤នាក់ និងអ្នកបើកបរជាជនជាតិថៃមកពីខេត្ត Si Sa Ket។ ពួកគាត់មិនមានឯកសារធ្វើដំណើរ ឬលិខិតអនុញ្ញាតការងារអ្វីឡើយ។ ប្រជាពលរដ្ឋខ្មែរទាំងនោះត្រូវបានចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់ និងល្មើសក្រឹត្យរបស់ថៃ និងត្រូវបានប្រគល់ខ្លួនទៅឲ្យអាជ្ញាធរស្រុក Watthana Nakhon ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ (យោងតាមប្រភព៖ Bangkok Post)

website_news/2021041102.txt · Last modified: 2021/11/04 09:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki