website_news:2021041105

ស្ត្រីខ្មែរចំនួន៨នាក់ ដែលចាញ់មេខ្យល់បោករៀបការនៅប្រទេសចិន ត្រូវបានជួយសង្គ្រោះ និងបញ្ជូនមកកម្ពុជាវិញ

https://www.kampucheathmey.com/ ថ្ងៃពុធ ៣ វិច្ឆិកា ២០២១ដោយ Kang Tola

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបានឲ្យដឹងនៅថ្ងៃនេះថា ស្ថានអគ្គកុងស៊ុលកម្ពជាប្រចាំទីក្រុងឆុងឈីង ប្រទេសចិន បានជួយសម្របសម្រួលបញ្ជូនស្ត្រីខ្មែរចំនួន០៨នាក់ ដែលរស់នៅខុសច្បាប់នៅប្រទេសចិន មកប្រទេសកម្ពុជាវិញនៅថ្ងៃនេះ។ បើតាមលោក កុយ គួង ស្ត្រីខ្មែរចំនួន០៨នាក់នោះ នឹងមកដល់ម៉ោង១៥ និង៣៥ នាទីរសៀល ថ្ងៃទី០៣ ខែវិច្ឆិកា នេះ។ លោកថា ស្ត្រីខ្មែរទាំងនោះ ភាគច្រើន ជាស្ត្រីចាញ់បោកមេខ្យល់ថាទៅរកការងារល្អនៅប្រទេសចិន តែតាមពិតគេយកទៅរៀបការប្តីចិនទៅវិញ៕ ដោយ ៖ កោះកែវ

website_news/2021041105.txt · Last modified: 2021/11/04 09:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki