website_news:2021050102

នៅបន្ទាយមានជ័យត្រូវសម្រុកបង្កើតមណ្ឌលចត្តាឡីស័កបន្ថែមទៀតព្រោះពលករខ្មែរត្រឡប់ពីថៃកើនឡើង

https://www.rasmeinews.com/ 4 January, 2021

ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: នៅបន្ទាយមានជ័យ ត្រូវសម្រុកបង្កើតមណ្ឌលចត្តាឡីស័កបន្ថែមទៀត ព្រោះពលករខ្មែរត្រឡប់ពីថៃកើនឡើង។ នេះបើតាមលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់កាសែតរស្មីកម្ពុជា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីលោកទៅសួរសុខទុក្ខ ក្រុមការងារចំម្រុះ និងបងប្អូនប្រជាពលរដ្ឋ(ឬពលករខ្មែរ) ទើបវិលត្រឡប់មកពីប្រទេសថៃ តាមមណ្ឌលចត្តាឡីស័ក ស្រុកស្វាយចេក ស្រុកថ្មពួក ព្រះនេត្រព្រះ ភ្នំស្រុក អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីរសៀល ល្ងាច ថ្ងៃទី៣ និងព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ។

លោកអភិបាលខេត្តបានបន្តថា លោកត្រូវតែបន្តចុះពិនិត្យមើលមណ្ឌលធ្វើចត្តាឡីស័ក បងប្អូនប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ហើយប៉ាន់ប្រមាណថា នឹងត្រូវសម្រុកបង្កតមណ្ឌលបន្ថែមទៀត ទើបទ្រោលសភាពការណ៍ដែលពលករខ្មែរដែលសម្រុកវិលត្រឡប់ពីប្រទេសថៃ នណៈជម្ងឺកូវីត១៩ បានផ្ទុះរីករាលដាលខ្លាំងក្នុងសហគមន៍នោះ។ជាងនេះទៅទៀត ថៃកាពីថ្ងៃទី៣ ខែមករាមក ក៏បានបិទខេត្តជាច្រើន រួមទាំងរាជធានីបាងកក ខេត្តឈុនបូរី ខេត្តឆាក់ឈើងសាវ សាមុតប្រាកាន ច័ន្ទបូរី ត្រាតនិងខេត្តស្រះកែដែលមានពលករខ្មែរទៅធ្វើការ ហលយជាប់ព្រំដែនកម្ពុជាផងនោះ ។

លោក អ៊ុ រាត្រី បានបន្តថា ៖ សម្រាប់បណ្តោយព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទយមានជ័យ គឺពលករខ្មែរត្រូវបានភាគថៃបញ្ជូនមកតាមច្រករបៀង២ គឺច្រកព្រំដែនអូរបីជាន់ឃុំអូរបីជាន់ ក្នុងស្រុកអូរជ្រៅ និងច្រករបៀងនៅឃុំបឹងបេង ស្រុកម៉ាឡៃ ដែលជាមធ្យមមានពលករចំនួន២០០នាក់/១ថ្ងៃៗ ។ លោកបន្តថា ៖ បរិមាណនេះ នាំអោយមណ្ឌលចត្តាឡីស័កកម្រឹត១(QC1)និងកម្រឹត២(QC2) ចំនួន១២កន្លែងដែលមានស្រាប់ ត្រូវហៀរហូរដោយពលករព្រោះពួកគេត្រួវត្រូតពិនិត្យសុខភាពនិងធ្វើចត្តាឡីស័ក ហើយស្នាក់នៅដាច់ដោយឡែក១៤ថ្ងៃ បើអត់បញ្ហាទើបអោយបន្តដំណើរទៅផ្ទះបាន។ ហេតុនេះរដ្ឋបាលខេត្តមានតែបើកមណ្ឌលចតកតាឡីស័កបន្ថែម ។ក្នុងនោះ សម្រុកជួសជុលបន្ទប់និងអគារនៃអតីតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការដោយសារសង្គ្រាមហៅ ស៊ីវ័រ (CWAR. Center ) នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណមួយទៀត ដែលអាចទទួលមនុស្សបាន៨០០នាក់ ។ ក្រៅពីនោះគឺបើកមណ្ឌលនៅតាមសាលារៀននានានៅបណ្តាស្រុកដែលមិនជាប់តំបន់ព្រំដែន ៕

website_news/2021050102.txt · Last modified: 2021/01/05 11:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki