website_news:2021050206

ដំណើររឿងរបស់ស្ត្រីខ្មែរ ៥ នាក់ដែលបានពីឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីការឆ្លងចូលប្រទេសថៃដោយខុសច្បាប់

https://www.khmertimeskh.com/ February 4, 2021 ទិត្យ គង់នៅ និង Brian Badzmierowski / Khmer Times

អំឡុងពេលនៃជំងឺកូវីដ-១៩ ស្ត្រីកម្ពុជា៥ នាក់បានប្រថុយប្រថានហើយបានចាកចេញទៅខេត្តឈុនបុរី ប្រទេសថៃនៅពាក់កណ្តាលខែវិច្ឆិកា ដោយខុសច្បាប់ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី ៥ ខែមករា ហើយបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩។ ក្នុងចំណោម ៥ នាក់មាន ២ នាក់កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពព្រះនេត្រ ព្រះខេត្តបន្ទាយមានជ័យ។ នៅពេលនិយាយជាមួយកាសែតខ្មែរថាមស៍ ស្ត្រីទាំងនោះបានសារភាពថាពួកគេបានចូលទៅក្នុងខេត្តឈុនបុរី ដោយខុសច្បាប់តាមរយៈមេខ្យល់ដែលពួកគេបានបង់ប្រាក់ប្រហែល ១១៦ ដុល្លារក្នុងម្នាក់សម្រាប់ការដឹកជញ្ជូននិងជួយពួកគេឲ្យរកការងារធ្វើនៅក្នុងប្រទេសថៃ។

កញ្ញា ពេជ្រ លក្ខិណា អាយុ២៦ឆ្នាំ មកពីស្រុកថ្មគោលបាននិយាយកាលពីម្សិលមិញថានៅពេលទៅដល់គោលដៅ ពួកគេចាប់ផ្តើមស្វែងរកការងារធ្វើប៉ុន្តែអំឡុងពេលជិតមួយខែរកមិនបានអ្វីនោះទេ។ បន្ទាប់មក កញ្ញាបន្ថែមទៀតថាការប៉ុនប៉ងរកការងារធ្វើបានប្រែក្លាយជាការភ័យខ្លាចនៅពេលដែលកន្លែងដែលពួកគេស្នាក់នៅ បានចាប់ផ្តើមកត់ត្រានូវចំនួនករណីឆ្លងខ្ពស់។ កញ្ញាបានសំរេចចិត្តវិលត្រឡប់ទៅផ្ទះវិញជាមួយមិត្តភក្តិដែលមានការភ័យខ្លាចដូចគ្នានឹងការឆ្លងជំងឺនេះ ហើយថែមទាំងនៅក្នុងទឹកដីបរទេសទៀត។ កញ្ញានិយាយថា៖

«នៅពេលនោះយើងបានសម្រេចចិត្តចាកចេញហើយពេលកំពុងធ្វើដំណើរ ខ្ញុំចាប់ផ្តើមភ័យខ្លាចដោយខ្ញុំមានគ្រុនក្តៅ ក្អក ហៀរសំបោរ និងពិបាកដកដង្ហើម។ ខ្ញុំ និងមិត្តភក្តិបានសម្រេចចិត្តធ្វើដំណើរត្រឡប់មកផ្ទះវិញតាមច្រកទ្វារបឹងបេង»។ ជាអកុសល ការភ័យខ្លាចបានក្លាយជាការពិត នៅពេលមិត្តភក្តិរបស់កញ្ញា យិន សុផានី ត្រូវបានគេធ្វើតេស្តវិជ្ជមាននៅពេលសីតុណ្ហភាពឡើងខ្ពស់ហើយការធ្វើតេស្តលើសំណាកបញ្ជាក់ថាបានឆ្លងជំងឺ។ បន្ទាប់មកកញ្ញា និងមិត្តភក្តិ ៣ នាក់ទៀតដែលបានវិលត្រឡប់មកជុំគ្នាវិញក៏ត្រូវបានគេធ្វើតេស្តវិជ្ជមានកូវីដ-១៩ ដូចគ្នា និងបានសម្រាប់នៅក្នុងបន្ទប់មន្ទីរពេទ្យមង្គលបូរីមុនពេលត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពព្រះនេត្រព្រះ។

ជនរងគ្រោះម្នាក់ទៀតឈ្មោះ ហេង សម្ផស្ស អាយុ ២៩ ឆ្នាំមកពីក្រុងប៉ោយប៉ែតបាននិយាយថាកញ្ញាមានរោគសញ្ញានៃជំងឺនេះកាលពីថ្ងៃទី ៣១ ខែវិច្ឆិកានៅពេលដែលនាងចាប់ផ្តើមមានអាការៈឈឺខ្លួន ពិបាកដកដង្ហើម និងមានហូរឈាមច្រមុះ។ កញ្ញាបន្ថែមថា៖ «ខ្ញុំដឹងថាខ្ញុំឆ្លងកូវីដ-១៩ នៅពេលដែលមិត្តខ្ញុំ និងខ្ញុំបានទៅខេត្តឈុនបុរីហើយត្រូវបានធ្វើតេស្តវិជ្ជមានពេលទៅដល់ច្រកព្រំដែនខេត្តបន្ទាយមានជ័យ»។កញ្ញានិយាយថាកញ្ញាមិនបានស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តនៅក្នុងប្រទេសថៃទេ ប៉ុន្តែបានសម្រេចចិត្តវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយបានជូនដំណឹងដល់អាជ្ញាធរសុខាភិបាលជាបន្តទៀតព្រោះនាងមិនចង់ឲ្យមានការឆ្លងរាលដាលជំងឺនេះដល់ពលករចំណាកស្រុកដទៃទៀតទេ។កញ្ញាបន្តថា៖ «នៅពេលដែលខ្ញុំឆ្លងកាត់ច្រកទ្វារបឹងត្រកួន ខ្ញុំបានឃើញទាហានម្នាក់កំពុងរង់ចាំដឹកពលករចំណាកស្រុក ហើយខ្ញុំបានប្រាប់គាត់កុំអោយមកជិតខ្ញុំដោយសារខ្ញុំបានឆ្លងជំងឺកូវីដ-១៩ ហើយ។ ខ្ញុំបានប្រាប់គាត់ឲ្យយកខ្ញុំទៅធ្វើតេស្តនិងព្យាបាល»។

កញ្ញា សុផានី អាយុ ៣៣ ឆ្នាំមកពីខេត្តបាត់ដំបង ស្រុកបវេលបាននិយាយថាកញ្ញាបានត្រឡប់មកផ្ទះវិញបន្ទាប់ពីមិនអាចរកការងារធ្វើបានក្នុងរយៈពេល ៣ ខែហើយមិត្តភក្តិរបស់កញ្ញាបានចាប់ផ្តើមជូនដំណឹងថាពួកគេបានឆ្លងជំងឺកូវីដ-១៩។ កញ្ញាបាននិយាយថា៖ «ខ្ញុំមានការភ័យខ្លាច ប៉ុន្តែខ្ញុំត្រូវតែប្រឈមមុខនឹងការពិត។ ប្រសិនបើខ្ញុំព្យាយាមរត់គេចខ្ញុំចម្លងដល់គ្រួសារនិងសហគមន៍របស់ខ្ញុំ។ ខ្ញុំត្រូវទុកភាពភ័យខ្លាចមួយឡែក ដើម្បី គ្រួសារខ្ញុំ។ ពលករចំណាកស្រុកដែលត្រឡប់មកពីប្រទេសថៃមិនគួររត់គេចពីការធ្វើចត្តាឡីស័កនោះទេ ព្រោះពួកគេមិនដឹងថាពួកគេជាអ្នកផ្ទុកវីរុស ឬក៏ជាអ្នកឆ្លងនោះទេ»។

កញ្ញា ឃុត ហេង អាយុ ២៩ ឆ្នាំមកពីសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបាននិយាយថាពួកគេទាំងអស់មានលិខិតឆ្លងដែនដែលមានសុពលភាពហើយចាប់តាំងពីព្រំដែនត្រូវបានបិទពួកគេបានទៅរកការងារធ្វើ និងបានទៅទស្សនាតំបន់ទេសចរណ៍ដែលនៅក្បែរនោះមុនពេលទៅស្នាក់នៅផ្ទះមិត្តភក្តិប្រុសដែលជាជនជាតិថៃ។ កញ្ញាបន្តថា ពួកគេបានសម្រេសចិត្តវិលត្រឡប់នៅពេលដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តសាមុតសាខនកាលពីពាក់កណ្តាលខែធ្នូនិងបានឆ្លងកាត់ព្រំដែនអូរបីជាន់។ កញ្ញាក៏ដូចអ្នកដទៃទៀតបានធ្វើតេស្តវិជ្ជមាននៅពេលដែលបុរសម្នាក់បានទូរស័ព្ទមកប្រាប់ថាគាត់បានឆ្លងជំងឺកូវីដ-១៩។ ប្រែសម្រួលដោយ សៀវ គួយអ៊ី

website_news/2021050206.txt · Last modified: 2021/02/05 12:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki