website_news:2021050305

ដឹកជញ្ជូនប្រជាពលករខ្មែរ ចំនួន៩១នាក់ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីធ្វើការពិនិត្យសុខភាព និងយកសំណាក

http://www.arey-news.com/ (ថ្ងៃទី 05 March 2021 ម៉ោង 8:39 am)

ខេត្តសៀមរាប សៀមរាប៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នេះ មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង ។ សម្រាប់ខេត្តសៀមរាប សរុបចំនួនមក ៩១នាក់ ស្រី ៣៣នាក់ ក្នុងនោះកុមារា ៤នាក់ កុមារី ៣នាក់ មានដូចខាងក្រោម៖

១- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

២- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ៥២នាក់ ស្រី ១៥នាក់ កុមារា ៣នាក់ កុមារី ១នាក់។

៣- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ៧នាក់ ស្រី ៣នាក់ កុមារា ១នាក់ កុមារី ១នាក់។

៤- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ៣២នាក់ ស្រី ១៥នាក់ កុមារា ០០នាក់ កុមារី ១នាក់។

៥- ច្រកដូង ស្រុកកំរៀង ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។ សូមបញ្ជាក់៖ ពួកគាត់ទាំង ៩១នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យដាក់មណ្ឌលចត្តាឡីស័ក, នៅសាលារៀន និងវិទ្យាល័យនានា ក្នុងខេត្តបន្ទាយមានជ័យចំនួន ៥៩នាក់, ខេត្តបាត់ដំបង ចំនួន ០០នាក់ និងឧត្តរមានជ័យចំនួន៣២ នាក់ ដើម្បីធ្វើការពិនិត្យសុខភាព និងយកសំណាក់៕

website_news/2021050305.txt · Last modified: 2021/03/05 15:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki