website_news:2021050702

យោធាថៃ ប្រគល់ពលករខ្មែរ ឆ្លងដែនខុសច្បាប់ ១០ នាក់ មកឲ្យសមត្ថកិច្ចកម្ពុជា

https://www.rasmeinews.com/ 2 July, 20210

ដោយៈ គ្រញូង / ប៉ៃលិនៈ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ យោធាឈុតខ្មៅថៃ បានប្រគល់ ពលករខ្មែរ ១០ នាក់ អោយមកប៉ូលិសព្រំដែនកម្ពុជា ក្រោយពេលពលករខ្មែរទាំងនោះ បានលបលួច ឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ។ ការប្រគល់ពលករខ្មែរ ទាំង១០នាក់នេះ បានធ្វើឡើង នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិ បានផាក់កាត និងច្រកទ្វារព្រំដែនអន្តរជាតិ ព្រំ ។

ភាគីថៃ បានអះអាងថាៈ ពលករទាំងនេះ បានឆ្លងដែន ត្រង់ចំណុចលូដាច់ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយចូលទៅក្នុងទឹកដីថៃ ត្រង់ចំណុចភូមិ៤ ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី។ ទាហានឈុតខ្មៅថៃ បានបញ្ជាក់ថាៈ មុននឹងប្រគល់ពួកគេ មកអោយសមត្ថកិច្ចកម្ពុជាវិញ ទាហានថៃ បានត្រួតពិនិត្យកម្តៅ ព្រមទាំងបានផ្ដល់បាយកញ្ចប់ ឱ្យពួកគេបរិភោគ ដោយភាគីថៃ បានផ្តោតទៅ លើការពង្រឹង តាមខ្សែបន្ទាត់ព្រំដែន រវាងភាគីទាំងពីរ នៅក្នុងដំណាក់កាល នៃការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រួមគ្នា៕/V

website_news/2021050702.txt · Last modified: 2021/07/05 17:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki