website_news:2021050801

ពលករខ្មែរ លួចឆ្លងដែនចេញពីប្រទេសថៃ តែត្រូវសមត្ថកិច្ចឃាត់ខ្លួន

https://www.kampucheathmey.com/ ថ្ងៃពុធ ៤ សីហា ២០២១ដោយ Sorn Phanith

ពលករខ្មែរចំនួន១០នាក់ ដែលក្នុងនោះមានក្មេងតូចៗផងនោះ ត្រូវបានកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន ឃាត់ដើម្បីបញ្ជូនទៅឲ្យភាគីថៃវិញ ខណៈដែលពួកគេបានលបឆ្លងដែនចេញពីទឹកដីថៃ ស្របពេលថៃកំពុងផ្ទុះកូវីដបម្លែងខ្លួនកំពុងវាយលុកខ្លាំង។កាលពីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃ ច្រកទ្វារអន្តរជាតិភ្នំដី គីឡូ១៣ ដឹកនាំដោយ លោក វរសេនីយ៍ត្រី ប៊ុន វឌ្ឍនៈ បានដឹកនាំកម្លាំងចំនួន៥ នាក់ និងបានសហការណ៍ជាមួយវរសេនាតូច៥៣៣ ប៉ូលីសរៈ៨១៧ កម្លាំងអធិការស្រុកសំពៅលូន បានចុះអន្តរាគមន៍ ពលករលួចឆ្លងដែនចូលមក កម្ពុជាត្រូវកម្លាំងឈរជើង ចំណុចជំនោជាយដែន ព័ទ្ធចាប់បាននៅចំណុចបូរីជាយដែន ពេលនេះកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់កងកម្លាំង ពលករទាំង៧នាក់មានទីលំនៅ ភូមិគីឡូ១៣ ដោយបានទាក់ទងទៅ លោក វរសេនីយ៍ត្រី សូ រ៉ាត់ មេបញ្ជាការកងរយ១៣០៥ ឲ្យមកទទួលពលករខ្មែរទៅទឹកដីថៃវិញ ពលករចំនួន ៧នាក់ ប្រុស ៥នាក់-ស្រី ២នាក់៖

១.ឈ្មោះ ព្រឹម សូ ភេទប្រុស អាយុ២៦ឆ្នាំ

២,.ឈ្មោះ ឈួន ចាន់ ភេទប្រុស អាយុ ៣០ឆ្នាំ

៣.ឈ្មោះ ផន បុល ភេទប្រុស អាយុ១៥ឆ្នាំ

៤.ឈ្មោះ វ៉ាន់ សូរីយា ភេទប្រុស អាយុ ១៧ឆ្នាំ

៥.ឈ្មោះ វ៉ាន់ ឡេង ភេទស្រី អាយុ៣៤ឆ្នាំ

៦.ឈ្មោះ វ៉ាន់ លីន ភេទស្រី អាយុ៣១ឆ្នាំ

៧.ឈ្មោះ ឈុំ ចាន់ថន ភេទប្រុស អាយុ ៥ឆ្នាំ ។

ដោយឡែកនៅចំណុចភូមិសាស្ត្រ គីឡូ៩ កាលពីវេលាម៉ោង ០៤និង៣០ នាទីល្ងាច ក៏មានពលករបម្រុងលួចឆ្លងដែនមកកម្ពុជា ត្រូវបានកងកម្លាំង ឈរជើង កងវរសេនាតូចលេខ១ ប៉ូលិសវរ ៨១៧ កម្លាំងសឹករងស្រុកសំពៅលូន ហាមឃាត់មិនឲ្យចូលមកកម្ពុជា និងបានទាក់ទងទៅ លោក វរសេនីយ៍ត្រី សូ រ៉ាត់ មេបញ្ជាការកងរយ១៣០៥ ឲ្យមកទទួលពលករខ្មែរទៅទឹកដីថៃវិញដែរ ដោយពលករទាំងនោះមានចំនួន៣ នាក់៖

១. ឈ្មោះ បេន បុល អាយុ២៧ ភេទប្រុស នៅភូមិអូ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង

២. ឈ្មោះ ចាន់ សំអាន់ អាយុ៤០ ភេទប្រុស នៅភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាម

៣. ហ៊ិន សុនិន ភេទស្រី អាយុ៣១ នៅភូមិអូ ឃុំសន្តិភាព ស្រុក សំពៅលូន ខេត្តបាត់ដំបង៕ អត្ថបទ៖ សោ និយមរ័ត្ន

website_news/2021050801.txt · Last modified: 2021/08/05 10:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki