website_news:2021050803

ពលករខ្មែរ ២១៦នាក់ កំពុងជាប់នៅតាមព្រំដែនថៃ ខណៈខេត្តជាប់ព្រំដែនកំពុងបិទខ្ទប់

https://www.kampucheathmey.com/ ថ្ងៃពុធ ៤ សីហា ២០២១ដោយ Sorn Phanith

ពលករខ្មែរសរុបចំនួន២១៦នាក់ ដែលមានបំណងវិលត្រឡប់មកមាតុភូមិវិញ កំពុងជាប់នៅលើតំបន់ស ដែលភាគីទាំងពីរ (កម្ពុជា-ថៃ) បានសម្រេចឲ្យចូលទៅស្នាក់ជាបណ្តោះអាសន្ន នៅត្រង់ចំណុច បរិវេណថាប់សន ឬ បរិវេណណូឡែន ដែលស្ថិតនៅក្នុងទឹកដីស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។

ទីតាំងដែលថៃសម្រេចឲ្យពលករខ្មែរស្នាក់នៅ គឺស្ថិតនៅប៉ែកខាងកើតនៃច្រកបឹងត្រកួនប្រមាណ ៣៦០ ម៉ែត្រ តែប៉ុណ្ណោះ ប៉ុន្តែដោយសារតែបច្ចុប្បន្នខេត្តមួយចំនួនដែលមានព្រំប្រទល់ជាប់នឹងខ្សែបន្ទាត់ព្រំដែនថៃ ត្រូវបានប្រកាសបិទខ្ទប់។ បច្ចុប្បន្ននៅទីនោះ ភាគីថៃគ្រាន់តែជួយមើលការពារតែប៉ុណ្ណោះចំណែកភាគីកម្ពុជា ជាអ្នកផ្គត់ផ្គង់ចំណីអាហារ សម្ភារ:ប្រើប្រាស់ និងដាក់ក្រុមគ្រូពេទ្យឲ្យចុះតាមដាមសុខភាពថែមទៀតរហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ទើបអនុញ្ញាតឲ្យពលករទាំង២១៦នាក់ នេះ ធ្វើដំណើរចូលមកកម្ពុជាវិញបាន៕

website_news/2021050803.txt · Last modified: 2021/08/05 10:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki