website_news:2021050805

ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ ចុះជួបសួរសុខទុក្ខពលករខ្មែរ ចំនួន៤៨នាក់ ដែលបានធ្វើដំណើរពីខេត្ត ផ្សេងៗ ក្នុងប្រទេសថៃ និងចង់វិលទៅកម្ពុជាវិញ

https://cen-news.com/ Posted ByPen Srey NeatAugust 4, 2021

ព្រំដែនថៃ-កម្ពុជា ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដែលក្រុមការងារស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ នៃព្រះរាជាណាចក្រថៃ បានចុះជួបសួរសុខទុក្ខ បងប្អូនពលករខ្មែរចំនួន៤៨នាក់ ដែលបានធ្វើដំណើរពីខេត្ត ផ្សេងៗ ក្នុងប្រទេសថៃ និងចង់វិលទៅកម្ពុជាវិញ។

ពួកគាត់ខាងលើបច្ចុប្បន្នកំពុង ជាប់នៅតាមព្រំដែនថៃ-កម្ពុជា ស្ថិតនៅ ស្រុកតាប្រាយ៉ា ខេតសាកែវ ទល់នឹងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តែដោយសារខេត្តបន្ទាយមានជ័យ កំពុងស្ថិតក្រោមការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាល ដាលជម្ងឺកូវីដ-១៩។ ក្រុមការងារបាន សហការជាមួយជាអាជ្ញាធរពាក់ព័ន្ធ ទាំងកម្ពុជា-ថៃ នៃស្រុក-ខេត្តខាងលើ ដើម្បីដឹកជញ្ជូន និងរៀបចំកន្លែង ស្នាក់នៅដែលមានសុវត្ថិភាពជូនពួកគាត់ នៅខាងទឹកដីថៃ ចំណុចច្រកព្រំដែនតាប្រាយ៉ា-បឹងត្រកួន។

ក្នុងការចុះសួសុខទុក្ខនេះ មន្ត្រីនៃស្ថានអគ្គកុងស៊ុល ក៏បាននាំយកនូវ ស្បៀងអាហារមួយចំនួន និងមួយចំនួនទៀត ជារបស់សប្បុរសជនខ្មែរ និងថៃ ជូនពួកគាត់មានដូចជា អង្ករ ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង មីកញ្ចប់ ទឹកសុទ្ធ ទឹកដោះគោ សម្រាប់ទទួលទាន និងរួមជាមួយសំលៀកបំពាក់ ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ សម្រាប់ប្រើប្រាស់ និង ម៉ាស់ ទឹកអាកុលលាងដៃ សម្រាប់បង្ការ ការឆ្លងមេរោគកូវីដ-១៩ ព្រមទាំងតង់សម្រាប់ធ្វើជម្រក៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

website_news/2021050805.txt · Last modified: 2021/08/05 11:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki