website_news:2021050806

សមត្ថកិច្ចខេត្តកោះកុង ឃាត់ខ្លួនជនជាតិថៃម្នាក់ លួចចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ៥ សីហា ២០២១ដោយ sopheak khoun

(កោះកុង)៖ កម្លាំងអធិការដ្ឋាន នគរបាលស្រុកកោះកុង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ បានឃាត់ខ្លួនជនបរទេស ជាជនជាតិថៃម្នាក់ មានឈ្មោះ ភិស្ណុ ង៉ាមខាំ ភេទប្រុស អាយុ៣០ឆ្នាំ (ជាជនមានសតិមិនប្រក្រតី) មានទីលំនៅខេត្តនខនស្រ៊ីធម្មរ៉ាឆ ប្រទេសថៃ ដែលបានលួចចូល មកប្រទេសកម្ពុជាដោយខុសច្បាប់។ក្រោយសាកសួររួច កម្លាំងជំនាញ បានឲ្យដឹងថា ជនសង្ស័យរូបនេះ បានធ្វើដំណើរដោយថ្មើរជើង តាមឆ្នេរសមុទ្រ ខាងក្រោយប៉ុស្ដិ៍ ច្រកទ្វាអន្តរជាតិចាំយាម ពេលយប់នៅពេលទឹកនាច ក្នុងគោលបំណង មករកការងារធ្វើ។ លុះចូលមកដល់ទឹកដីកម្ពុជា បានប្រទះឃើញម៉ូតូ១គ្រឿង របស់ប្រជាពលរដ្ឋ ចតចោលនៅចញ្ចើមផ្លូវ ក៏បានយកកូនសោរក្នុងកាបូបស្ពាយ មកចាក់រហូតម៉ូតូអាចបើកសោរបាន រួចជនសង្ស័យរូបនេះ ក៏បានជិះចេញមក ដោយគ្មានគោលដៅច្បាស់លាស់ រហូតមកដល់ភូមិសាស្រ្ត ស្រុកកោះកុង។

កម្លាំងជំនាញ បានសហការជាមួយគ្រូពេទ្យ ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជាលទ្ឋផល(អវិជ្ជមាន)និងធ្វើតេស្តទឹកនោមរកសាធាតុញៀន (អវិជ្ជមាន)។ ទោះជាយ៉ាងណា កម្លាំងជំនាញ នៅតែបារម្ភអំពីមេរោគបម្លែងថ្មី(Delta)។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កំពុងរៀបចំសុំណុំរឿង ដើម្បីចាត់វិធានការ លើជនសង្ស័យរូបនេះ តាមនីតិវីធីច្បាប់៕

website_news/2021050806.txt · Last modified: 2021/08/05 11:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki