website_news:2021051103

អាជ្ញាធរថៃចាប់ខ្លួនពលករកម្ពុជាចំនួន ១៧នាក់ពីបទឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសថៃ

https://khmernote.com.kh/ អន្តរជាតិ November 3, 2021 Pheakdey

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលព្រឹកថៃអង្គារ ទី២ ខែវិច្ឆិកា ម្សិលមិញនេះ អាជ្ញាធរថៃបានចាប់ខ្លួនពលរដ្ឋកម្ពុជាចំនួន ១៧នាក់ ពីបទឆ្លងដែនខុសច្បាប់ចូលទៅកាន់ប្រទេសថៃ។ ការចាប់ខ្លួនពលរដ្ឋកម្ពុជាទាំង ១៧នាក់នេះត្រូវបានធ្វើឡើងនៅម៉ោង ៥ព្រឹក ក្នុងទឹកដីខេត្តសាកែវ ដែលជាខេត្តមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ពលរដ្ឋកម្ពុជាទាំង ១៧នាក់នោះគឺជាពលករចំណាក់ស្រុក ដែលមានគោលបំណងចង់ទៅរកការងារធ្វើនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

យ៉ាងណាក្តី ពលរដ្ឋកម្ពុជាទាំងអស់នោះពុំមានលិខិតអនុញ្ញាតឲ្យធ្វើដំណើរចូលទៅក្នុងប្រទេសថៃឡើយ ហើយពួកគេក៏ពុំមានលិខិតបញ្ជាក់ថា ត្រូវទៅបំពេញការងារនៅក្នុងប្រទេសដែរ ពោលគឺពួកគេព្យាយាមឆ្លងដែនដោយខុសច្បាប់ទាំងស្រុងតែម្តង។ ក្រៅតែពីបានចាប់ខ្លួនពលរដ្ឋកម្ពុជា អាជ្ញាធរថៃក៏បានចាប់ខ្លួនពលរដ្ឋចំនួន ២នាក់ផ្សេងទៀតផងដែរ ព្រោះពលរដ្ឋថៃទាំង ២នាក់នេះគឺជាមេខ្យល់នាំផ្លូវពលរដ្ឋកម្ពុជាចូលក្នុងទឹកដីថៃដោយខុសច្បាប់៕

website_news/2021051103.txt · Last modified: 2021/11/05 11:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki