website_news:2021060101

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃសម្រាប់ខេត្តសៀមរាប សរុបចំនួន ៦៦នាក់

https://www.facebook.com/tvkchannel7/ 05-01-2021

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ៦៦នាក់ ស្រី ២៥នាក់ ក្នុងនោះកុមារា ៥នាក់ កុមារី ៥នាក់ មានដូចខាងក្រោម៖

1- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ៣នាក់ ស្រី ១នាក់ កុមារា ១នាក់ កុមារី ០០នាក់។

2- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ១០នាក់ ស្រី ៥នាក់ កុមារា ២នាក់ កុមារី ២នាក់។

3- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ១៧នាក់ ស្រី ៨នាក់ កុមារា ១នាក់ កុមារី ៣នាក់។

4- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ៣៦នាក់ ស្រី ១១នាក់ កុមារា ១នាក់ ។

5- សម្រាប់ច្រកអន្តរជាតិដូង÷ ចំនួន ៣នាក់ ស្រី ១នាក់ កុមារា ១នាក់ ។

សូមបញ្ជាក់៖ ពួកគាត់ទាំង ៦៦នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យដាក់មណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យកូប ១០នាក់, នៅសាលាវិទ្យាល័យម៉ាឡៃ ១៧នាក់, នៅវិទ្យាល័យខេត្តឧត្តរមានជ័យចំនួន ៣៦នាក់ និងអនុវិទ្យាល័យបឹងរាំងចំនួន ៣នាក់ ដើម្បីធ្វើការពិនិត្យសុខភាព និងយកសំណាក់៕ ប្រភព: រដ្ឋបាលខេត្តសៀមរាប

website_news/2021060101.txt · Last modified: 2021/01/06 13:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki