website_news:2021060103

ឃាត់ខ្លួនពលរដ្ឋ ៥ នាក់ ឆ្លងដែលចូលថៃ ដើម្បីកាប់ឈើគ្រញូង

https://www.rasmeinews.com/ 5 January, 2021

ដោយ: បាយ័ន / បាត់ដំបង: នៅវេលាម៉ោង ១៤និង១៥ នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ កម្លាំងប៉ុស្តិ៍ច្រកទ្វាតំបន់ ៤០០ ដឹកនាំដោយលោក វរសេនីយ៍ត្រី ម៉ី ណាន់ នាយប៉ុស្តិ៍ច្រកទ្វារតំបន់ ៤០០ បានសហការជាមួយ កម្លាំងយោធានៅជួរមុខ បានឃាត់ខ្លួនពលរដ្ឋ ចំនួន៥នាក់ នៅចំណុចផ្ទះខៀវ ខាងក្រោយដីលោក សេរី កុសល ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែលពួកលួចឆ្លងដែន ចូលទៅប្រទេសថៃ កាប់ឈើគ្រញូង។ ពលរដ្ឋទាំង ៥ នាក់នោះ ជាមនុស្សប្រុសទាំងអស់ រួមមានៈ ១.ឈ្មោះ ញឹន ទួន អាយុ២៧ឆ្នាំ , ២.ឈ្មោះ ហាន់ វៃ អាយុ៤០ឆ្នាំ , ៣.ឈ្មោះ ជ័យ រីន អាយុ៣០ឆ្នាំ, ៤.ឈ្មោះ ឆន ញ៉ាញ់ អាយុ២០ឆ្នាំ និង៥.ឈ្មោះ ឈឿន ឆុង អាយុ៤០ឆ្នាំ។ អ្នកទាំង ៥ នាក់ រស់នៅភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង៕/V

website_news/2021060103.txt · Last modified: 2021/01/06 13:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki