website_news:2021060106

ករណីវិជ្ជមានកូវីដ-១៩ មួយទៀត ដែលជាករណីទី១៨ ក្នុងចំណោមពលករមកពីថៃ

https://thmeythmey.com/ 06, Jan 2021 , 7:07 am

បុរសអាយុ២៨ឆ្នាំ ម្នាក់ ដែលមានអាសយដ្ឋាននៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានកូវីដ-១៩ ដែលជាករណីទី១៨ក្នុងចំណោមពលករមកថៃ ខណៈ១៧នាក់កន្លងមកសុទ្ធតែជាស្ត្រី។ តាមក្រសួងសុខាភិបាល បុរសនោះមកដល់កម្ពុជានៅថ្ងៃទី២ ខែមករា ដោយបច្ចុប្បន្នសម្រាកព្យាបាលនៅពេទ្យបង្អែកខេត្តប៉ៃលិន។ គិតត្រឹមថ្ងៃពុធនេះ ករណីកូវីដ-១៩នៅកម្ពុជា មាន៣៨៣នាក់ ដោយ៣៦២នាក់បានជាសះស្បើយ។ ករណីនាំចូល២ និង១ទៀតពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បន្តសម្រាកព្យាបាលនៅភ្នំពេញ ខណៈពលករពីថៃ ១២នាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ៃលិន និង៦នាក់នៅមន្ទីរពេទ្យបង្អែកបាត់ដំបង៕

website_news/2021060106.txt · Last modified: 2021/01/06 13:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki