website_news:2021060109

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ០៦នាក់ ពីសមត្ថកិច្ចថៃ

https://www.facebook.com/GDIOfficial/ 05-01-2021

កោះកុង៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៧និង១៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០៦នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់។នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៦នាក់នេះ មាន ១-ឈ្មោះ សឹង កញ្ញា ភេទស្រី អាយុ ២៥ឆ្នាំ នៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ, ២-ឈ្មោះ នុត សាអែម ប្រុស អាយុ ២៨ឆ្នាំ នៅភូមិត្រពាំងជ័រ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង, ៣-ឈ្មោះ ហេង ហួយ ប្រុស អាយុ ២៥ឆ្នាំ នៅភូមិល្បើកឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប, ៤-ឈ្មោះ តាន់ សុន ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិស្នាយពុល ឃុំព្រៃក្រឡាញ់តូច ស្រុកព្រៃក្រឡាញ់ ខេត្តព្រៃវែង, ៥-ឈ្មោះ ជឹម ធីម ភេទប្រុស អាយុ ៣៩ឆ្នាំ, ៦-ឈ្មោះ វង្ស កុយ ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិស្នួល ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

website_news/2021060109.txt · Last modified: 2021/01/06 13:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki