website_news:2021060111

ឃាត់ខ្លួនពលករខ្មែរ០៤នាក់ ឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់

https://www.facebook.com/GDIOfficial/ 04-01-2021

កោះកុង៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៥និង០៥នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចុះល្បាតក្នុងភូមិសាស្រ្តស្លាបស្តាំ ពិនិត្យឃើញពលករខ្មែរឆ្លងដែនចូលប្រទេស ដោយខុសច្បាប់ចំនួន ០៤នាក់ ស្រី ០២នាក់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៤នាក់នេះ មាន ១-ឈ្មោះ ឈួន សុម៉ាលី ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិតាព្រឹក ឃុំស្តេចគង់ ស្រុកបន្ទាយមាស ខេត្តកំពត, ២-ឈ្មោះ អ៊ុត ពៅ ភែទស្រី អាយុ ៣៧ឆ្នាំ នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត, ៣-ឈ្មោះ ម៉ាប់ ចិន្តា ភេទស្រី អាយុ ៣០ឆ្នាំ, ៤-ឈ្មោះ សង ក្រិល ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត និងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវគ្មានកូវីដ-១៩៕

website_news/2021060111.txt · Last modified: 2021/01/06 13:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki