website_news:2021060501

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ជាមេខ្យល់និងអ្នករត់ម៉ូតូឌុប២នាក់ពាក់ព័ន្ធករណីនាំជនជាតិចិន៥នាក់លួចឆ្លងដែនខុសច្បាប់

http://nokorwatnews.com/ 05/05/2021

ខេត្តស្វាយរៀង៖ ស្ត្រីជាប់សង្ស័យជាមេខ្យល់ម្នាក់ និងជនជាតិវៀតណាម ជាអ្នករត់ម៉ូតូឌុប២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីដឹកជនជាតិចិន៥នាក់ លួចឆ្លងដែនខុសច្បាប់ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខវត្តតាពៅ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានទី១-ឈ្មោះ ថាន់ ធីប៊ែ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ផ្លែឈើ (មេខ្យល់), ទី២-ឈ្មោះ លី ធី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ វៀតណាម មុខរបររត់ម៉ូតូឌុប និងទី៣-ឈ្មោះ ឡេ វ៉ាំងមិន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាមមុខរបររត់ម៉ូតូឌុប ។ អ្នកទាំង៣នាក់ស្នាក់នៅផ្ទះជួលផ្លូវសាលារៀន ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ចំណែកជនជាតិចិនទាំង៥នាក់មាន៖

ទី១-ឈ្មោះ វង់ ជីញ ភេទប្រុស ជនជាតិចិន អាយុ២៨ឆ្នាំ មាន ស្រុកកំណើតនៅខេត្តស៊ីឈន់ ក្រុងតាចូវ។

ទី២-ឈ្មោះ លាវ ឆាវយៀក ភេទប្រុស ជនជាតិចិន អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅទីក្រុងឆុងឈីញ។

ទី៣-ឈ្មោះ វ៉ៃ ស៊េវយៀក ភេទស្រី ជនជាតិចិន អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តគ័ងស៊ី ក្រុងប៉ីហាយ។

ទី៤-ឈ្មោះ លូ ចុងជៀន ភេទប្រុស ជនជាតិចិន អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅខេត្តហ្វូជៀន ក្រុងស៊ែមិន។

ទី៥-ឈ្មោះ លី ហាយចូវ ភេទប្រុស ជនជាតិចិន អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅខេត្តក្វាងទុង ក្រុងតុងគន់។

ជនជាតិចិនទាំង៥នាក់នេះគ្មានលិខិតឆ្លងដែនទាំងអស់គ្នា។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការតាមច្បាប់៕

website_news/2021060501.txt · Last modified: 2021/05/06 11:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki