website_news:2021060701

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការទទួលពលរដ្ឋខ្មែរ ២នាក់ ត្រឡប់មកពីប្រទេសថៃនៅចំណុចឃុំសន្តិភាព ស្រុកសំពៅលូន

http://cambodiapolice.com/policekh/ 4:42 pm 3 កក្កដា 2021

ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ នៅថ្ងៃសៅរ៍ ៩រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បានចាត់តាំងកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែនកូនភ្នំ ដឹកនាំដោយលោកអនុសេនីយ៍ទោ ខៀវ-រ៉ាត់ នាយប៉ុស្តិ៍ ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង និងបានទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូននួន២នាក់,ស្រី១នាក់ ក្នុងនោះក្មេងប្រុស១នាក់ ។បន្ទាប់ពីសាកសួរ,កត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងយើងបានប្រគល់បងប្អូនឱយទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កបន្ត ៕

website_news/2021060701.txt · Last modified: 2021/07/06 07:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki