website_news:2021060702

អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តរឹតបន្តឹងការត្រួតពិនិត្យព្រំដែន តែករណីលួចឆ្លងដែន នៅតែមាន

https://www.rasmeinews.com/ 3 July, 2021

ដោយ ៖ ប.ជ័យ / បន្ទាយមានជ័យ៖ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចគ្រួសារពលរដ្ឋ បានអោយដឹងកាលពីថ្ងៃទី៣ខែកក្កដាថា ទោះបីកម្លាំងសរុបបាននឹងកំពុងបន្ត រឹតសន្តិសុខតាមបណ្តោយព្រំដែនកម្ពុជាថៃយ៉ាងណាក៏នៅតែមានពលករនិងមេខ្យល់ ជូនពលករឆ្លងដែនជាហូរហែដដែល ប៉ុន្តែសមត្ថកិច្ចក៏បានចាត់តាំងកម្លាំងបង្ការ និងទប់ស្កាត់ជាបន្តបន្ទាប់។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជនបានឲ្យដឹងថា មេខ្យល់ចំនួន ១០នាក់ដែលពាក់ព័ន្ធនឹងករណីនាំមនុស្សឆ្លងដែនទៅប្រទេសថៃ មិនស្របច្បាប់ត្រូវបានឃាត់ខ្លួន ក្រោយពេលកម្លាំងនគរបាលវរសេនាតូចការពារ ព្រំដែនលេខ៩១១ បានធ្វើការបង្ក្រាបចំនួន២ករណីដោយឡែកពីគ្នា ។ លោកស្រីបានបន្តថា មួយរយៈចុងក្រោយនេះ កងកម្លាំងនគរបាល យោធា អាវុធហត្ថ អាជ្ញាធរដែនដីក្នុងខេត្តនេះបានចាប់ខ្លួននិងកសាងសំណុំរឿងបញ្ជូននូវមេខ្យល់រាប់សិបនាក់ជាបន្តបន្ទាប់ទៅតុលាការដើម្បីត្រៀមកាត់ទោស ។ ក្នុងនោះ ក៏បានប្រមូលពលករ ដែលលួចឆ្លងដែនខ្លួនឯងនិងដែលលួចឆ្លងដែនដោយមានមេខ្យល់ជូន ទៅអប់រំ ធ្វើចត្តាឡីស័កនិងបញ្ជូនត្រឡប់ទៅលំនៅឋានវិញជាបន្តបន្ទាប់ ៕/PC

website_news/2021060702.txt · Last modified: 2021/07/06 07:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki