website_news:2021060705

តើកម្ពុជាគួរមានវិធានការបន្ថែមអ្វីខ្លះ ដើម្បីឲ្យស្ថានភាពការជួញដូរមនុស្សល្អប្រសើរជាងមុន?

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 04/07/2021 - 07:49 ដោយ៖អោ ស្រីពេជ្រ

ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា ត្រូវបានគេសម្គាល់ឃើញជាទូទៅថា នៅតែជាបញ្ហាដុះស្នឹមក្នុងសង្គមខ្មែរ ដែលមិនទាន់អាចដោះស្រាយបាននៅឡើយ។ ក្នុងបរិបទរាលដាលជំងឺកូវីដ១៩នេះ ជនទុច្ចរិតជាច្រើន បានឈ្លៀតឱកាសបង្កើនល្បឿនសកម្មភាពជួញដូរមនុស្ស មិនថាក្នុង និងក្រៅប្រទេស ខណៈពេលដែលរដ្ឋាភិបាលកំពុងជាប់ដៃទប់ស្កាត់ការឆ្លងជំងឺរាតត្បាតសកល។ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សអះអាងថា ខ្លួនបានប្រឹងប្រែងទប់ស្កាត់អស់ពីសមត្ថភាពហើយ។ តែចំពោះក្រុមអង្គការសង្គមស៊ីវិលធ្វើការក្នុងរឿងនេះវិញ យល់ឃើញថា ការអនុវត្តនៅមានកម្រិត។ និងថា រដ្ឋាភិបាលគួរតែពង្រឹងការអនុវត្តវិធានការទប់ស្កាត់ករណីជួញដូរមនុស្សដែលមានស្រាប់នោះបន្ថែមទៀត។

website_news/2021060705.txt · Last modified: 2021/07/06 07:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki