website_news:2021060801

អ្នកវិជ្ជមានកូវីដប្រភេទដែលតា(DELTA)ចំនួន២៤នាក់សុទ្ធតែជាពលករមកពីថៃ

https://kohsantepheapdaily.com.kh/ Banteay Meanchey ០៥ ខែ សីហា ឆ្នាំ ២០២១ ម៉ោង ១៤:៤១

ខេត្តបន្ទាយមានជ័យ ៖ អ្នកវិជ្ជមានកូវីដ.១៩ប្រភេទដែលតា(DELTA)មានចំនួន២៤នាក់ ជាពលករត្រឡប់ពីថៃក្នុងចំណោម៤.៣២០នាក់កំពុងសម្រាកព្យាបាលក្នុងខេត្តបន្ទាយមានជ័យ ។

យោងតាមមន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ថា ខេត្តបន្ទាយមានជ័យបានរកឃើញអ្នកវិជ្ជមានកូវីដ.១៩ប្រភេទដែលតា(DELTA)មានចំនួន២៤នាក់ និង៣នាក់ជាកូនពលករត្រឡប់ពីប្រទេសថៃក្នុងចំណោមអ្នកវិជ្ជមានកូវីដ.១៩ដែលកំពុងសម្រាកព្យាបាល៤.៣២០នាក់។ យោងសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ.១៩ចំនួន១៩០នាក់ ហើយមានអ្នកជាសះស្បើយចំនួន២០៨នាក់ ក្នុងនោះពលករដែលត្រឡប់ពីប្រទេសថៃ នៅមណ្ឌលចត្តាឡីស័កនិងយកពីតាមបន្ទាត់ព្រំដែនមានចំនួន៦០នាក់និងឆ្លងក្នុងសហគមន៍មានចំនួន១៤៨នាក់។ ព្រឹត្តិការណ៍២០ កុម្ភៈ ២០២១មានអ្នកឆ្លងកូវីដ.១៩មានចំនួន១២.៤០៩នាក់ ជាសៈស្បើយដោយដោយវិជ្ជមានកូវីដ.១៩មានចំនួន៧.៧៧៦នាក់ និងកំពុងសម្រាកព្យាបាលវិជ្ជមានកូវីដ.១៩មានចំនួន៤.៣២០នាក់ ស្លា.ប់ដោយវិជ្ចមានកូវីដ.១៩កើនឡើងមានចំនួន៩៧នាក់៕

website_news/2021060801.txt · Last modified: 2021/08/06 11:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki