website_news:2021060805

ពលករខ្មែរ៧នាក់បានព្យាយាមឆ្លងដែនពីថៃចូលមកក្នុងទឹកដីខ្មែរវិញ ត្រូវបានសមត្ថកិច្ចចម្រុះកម្ពុជាទប់ស្កាត់

https://khmeread.com/ August 04, 2021 12:32PM

បាត់ដំបង ៖ ពលករជនជាតិខ្មែរ៧នាក់បានព្យាយាមឆ្លងដែនពីថៃចូលមកក្នុងទឹកដីខ្មែរវិញ ត្រូវបានសមត្ថកិច្ចចម្រុះកម្ពុជាទប់ស្កាត់ ហើយប្រាប់ពួកគាត់ឱ្យវិលត្រឡប់ទៅទីតាំងដើមវិញកាលពីថ្ងៃអង្គារទី០៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។

សមត្ថកិច្ចនិយាយថា លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចប៉ូលិសការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍កូនភ្នំនៅគោលដៅទី៤ ដឹកនាំដោយលោកអនុសេនីយ៍ឯក ខៀវ-រ៉ាត់ ជានាយប៉ុស្តិ៍រួមជាមួយកម្លាំងផ្នែកស៊ើបការណ៍ចំណុះវរសេនាតូចប៉ូលិសការពារព្រំដែនគោកលេខ ៨១៧ ដឹកនាំដោយលោកអនុសេនីយ៍ទោ សេង-រ៉ើន ជានាយផ្នែកសហការជាមួយកម្លាំងយោធាកងអនុសេនាធំគាំទ្រវរៈ៥៣៣ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ភួង-វៃ ជាមេបញ្ជាការរងគ និងកម្លាំងកងយោធាកងអនុសានាធំទី១, វរសេនាតូចលេខ១ ដឹកនាំដោយលោក អនុសេនីយ៍ត្រី ឡៃ-លឿន ជាមេបញ្ជាការខ បានទប់ស្កាត់ប្រជាពលរដ្ឋដែលបម្រុងឆ្លងដែនចូលក្នុងប្រទេសវិញ។ សមត្ថកិច្ចបន្តថា ខណៈកំពុងល្បាតក៏ជួបពលរដ្ឋខ្មែរ៧នាក់ (ស្រី២នាក់ និងក្មេងប្រុសម្នាក់) ត្រង់ចំណុចនិយាមការ TV0214269-1486218 ក្នុងភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ សមត្ថកិច្ចបន្តទៀតថា ពេលនោះកម្លាំងសមត្ថកិច្ចបានអនុវត្តតាមវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ហើយប្រាប់ពួកគាត់វិលត្រឡប់ទៅកន្លែងដើមរបស់ពួកគាត់ក្នុងទឹកដីថៃវិញ៕

website_news/2021060805.txt · Last modified: 2021/08/06 11:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki