website_news:2021060808

ពលករខ្មែរកំពុងស្នាក់នៅក្បែរបន្ទាត់ព្រំដែនអូរស្មាច់រង់ចាំថ្ងៃចូលស្រុកកំណើតវិញ

https://kohsantepheapdaily.com.kh/ Oddar Meanchey ០៦ ខែ សីហា ឆ្នាំ ២០២១ ម៉ោង ០៩:៤១

ខេត្តឧត្តរមានជ័យ ៖ ក្រោយពីរាជរដ្ឋាភិបាលបិទខ្ទប់តាមបណ្តាច្រកទ្វារអន្តរជាតិនិងច្រកតំបន់នានា ដែលមានរយៈពេល១៤ថ្ងៃជាបណ្តោះអាសន្ត ក៏មានពលករប្រុស-ស្រីប្រមាណ៣០នាក់បានមកដល់ព្រំដែនច្រកទ្វារអន្តរជាតិអូរស្មាច់ កាលពីរសៀលថ្ងៃទី៥ សីហា នេះ ត្រង់ចំណុចភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក សមុទ្រ សុខនី គ្រូពេទ្យចត្តាឡីស័កប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់បានឱ្យដឹងថា ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ គឺមានចំនួន៣០នាក់ មកដល់ព្រំដែន។ ហើយបច្ចុប្បន្ន បានឱ្យពួកគេស្នាក់នៅនិងព្រំដែន ដោយមានការរៀបចំពីក្រុមអាជ្ញាធរថៃ ដែលជាកន្លែងស្នាក់នៅនិងទទួលនូវគ្រឿងឧបភោគបរិភោគផងដែរ។ ហើយបើពួកគេត្រូវរង់ចាំ បើអាជ្ញាធរយើងបើកពេលណានោះនឹងឱ្យពួកគាត់ចូលមកស្រុកកំណើតវិញហើយ ។ សូមបញ្ជាក់ថា ក្រុមអាជ្ញាធរថៃបានទទួលនូវទីតាំងកងទ័ពផ្ទះមានចំនួន៣ ទៅ៤ផ្ទះ ដោយយកបន្លារលួស និងស្បែពពណ៌ខៀវហ៊ុមព័ទ្ធជុំវិញនិង ការពារមិនឱ្យដើរហើរផ្តេសផ្តាសនោះទេ ។

website_news/2021060808.txt · Last modified: 2021/08/06 11:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki