website_news:2021060901

កម្ពុជាបន្តអន្តរាគមន៍ បញ្ជូនពលករខ្មែរនៅថៃ ៧នាក់ ត្រឡប់មកមាតុប្រទេសវិញ

http://freshnewsasia.com/ 2021-09-03 05:53pm

(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានបន្តអន្តរាគមន៍ជួយសម្រួលបញ្ជូនពលករខ្មែរ ចំនួន ០៧នាក់ ដែលបានមកពីខេត្តនានា នៃប្រទេសថៃ ឲ្យវិលត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត។ លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋទាំងអស់ ត្រូវបានប្រគល់ជូនសមត្ថកិច្ចកម្ពុជា ចាត់ការតាមនិតិវិធីសុខាភិបាលបន្ត៕

website_news/2021060901.txt · Last modified: 2021/09/06 09:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki