website_news:2021060902

ស្ថានអគ្គកុងស៊ុលកម្ពុជានៅស្រះកែវ យកស្បៀងអាហារចែកជូន ពលករខ្មែរចំនួន៦៦ គ្រួសារ ដែលកំពុងជួបការលំបាក

https://www.kampucheathmey.com/ ថ្ងៃសុក្រ ៣ កញ្ញា ២០២១ដោយ Kang Tola

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងនារសៀលនេះថា នៅថ្ងៃទី០៣ កញ្ញា ២០២១ នេះដែរ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានសហការជាមួយលោកអភិបាលស្រុកប៉ាកណាម អាជ្ញាធរពាក់ព័ន្ធថៃ និងអង្គការការពារសិទ្ធិពលករ (Labour Protection Network -LPN) ចុះសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន ៦៦គ្រួសារ ដែលកំពុងស្នាក់នៅ និងធ្វើការស្រុកប៉ាកណាម ខេត្តចន្ទថាក់បុរី។ បើតាមលោក កុយ គួង នៅក្នុងឱកាសនោះ ក៏បាននាំយកនូវស្បៀងអាហារ មានដូចជា អង្ករ ត្រីខកំប៉ុង ពងមាន់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីប្រឡាក់គ្រៀម មើមឆៃថៅ ផ្លែននោង ទឹកដោះគោ ទឹកសុទ្ធ ម៉ាស់ ថ្នាំពេទ្យសំរាប់កុមារ ទឹកអាកុលលាងដៃ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត សម្រាប់ចែកជូន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពួកគាត់ ដែលកំពុងទទួល រងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ។ បន្ថែមពីនេះ ដើម្បីសុវត្ថិភាពសុខភាពបងប្អូនពលករខាងលើ ក្រុមការងារបានក្រើនរំលឹក អោយពួកគាត់មានការយកចិត្តទុកដាក់ថែទាំសុខភាពជាប្រចាំក្នុងតំណាក់កាលបរិបទជំងឺកូវីដនេះ ជាពិសេសអំពីវិធានការ ៣កុំ និង ៣ការពារ៕ ដោយ ៖ កោះកែវ

website_news/2021060902.txt · Last modified: 2021/09/06 09:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki