website_news:2021060903

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ទទួលពលរដ្ឋខ្មែរ ០៣នាក់ ពីវៀតណាម

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១

(ស្វាយរៀង)៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានសហការជាមួយស្ថាប័នចត្តាឡីស័ក និងសម្របសម្រួលជាមួយស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ធ្វើការទទួលពលរដ្ឋខ្មែរចំនួន ០៣នាក់ ស្រី ០២នាក់ ដែលបានអនុវត្តទោសរួចរាល់ ពីប្រទេសវៀតណាម។ ដោយអនុវត្តតាមសេចក្តីណែនាំ របស់អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ក្រុមការងារបានធ្វើតេស្តរហ័ស ជាលទ្ធផល (អវិជ្ជមាន) និងបន្តធ្វើចត្តាឡីស័កពលរដ្ឋខ្មែរខាងលើ នៅផ្ទះសំណាក់ ប៉ាងសំអុល ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង តាមវិធានការណ៍របស់អនុគណៈកម្មការ៕

website_news/2021060903.txt · Last modified: 2021/09/06 09:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki