website_news:2021060905

សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់៣នាក់ បំរ៉ុងនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

http://cambodiapolice.com/policekh/ 2:26 pm 4 កញ្ញា 2021

បាត់ដំបង ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកវរសេនីយ៍ទោ វេ គឹម ចត់ អធិការនគរបាលស្រុកកំរៀង ដឹកនាំកម្លាំង សហការជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៩ ដែលមានលោកវរសេនីយ៍ឯក ម៉ង់ ស៊ី ជាមេបញ្ជាការ បង្ក្រាបករណីនាំយកចេញឆ្លងដែនដោយមិនស្របច្បាប់ ក្នុងបទល្មើសជាក់ស្ដែង កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០និង៥៥នាទី។

មេខ្យល់ទាំង០៣នាក់(ប្រុស)នោះរួមមាន ៖ ១-ឈ្មោះ កិល យាំង ភេទប្រុស អាយុ ៣១ឆ្នាំ , ២-ឈ្មោះ គឹម សុខហេង ហៅ ឆែប ភេទប្រុស អាយុ២៩ឆ្នាំ និង ៣-ឈ្មោះ ឡាំ ភារុណ ភេទប្រុស អាយុ ៤៣ឆ្នាំ អ្នកទាំងបីរស់នៅក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងមធ្យោបាយរថយន្ត០១គ្រឿង ម៉ាក NlSSAN (នីសាន់) ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភព-0250 និងទប់ស្កាត់ពលករបំរ៉ុងឆ្លងដែនចំនួន ០៧នាក់ ស្រីចំនួន ០២នាក់ អនីតិជន ០៥នាក់ ស្រីចំនួន ០១នាក់។ បច្ចុប្បន្ន មេខ្យល់ទាំង០៣នាក់និងរថយន្ត សមត្ថកិច្ចនគរបាលស្រុកកសាងសំណុំរឿងបញ្ជូ ន មកការិយាល័យជំនាញ ដើម្បីអនុវត្តតាមច្បាប់ រីឯប្រជាពលរដ្ឋរងគ្រោះបានអប់រំណែនាំឱ្យវិលទៅលំនៅដ្ឋានវិញ៕

website_news/2021060905.txt · Last modified: 2021/09/06 09:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki