website_news:2021061201

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញត្រួតពិនិត្យ វាយតម្លៃ សិក្សាស្ថានភាពលំហូរពលករ ជនទេសន្តរប្រវេសន៍ នៅតាមច្រកព្រំដែនកម្ពុជា វៀតណាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង

https://cen.com.kh/ Posted ByPen Srey NeatDecember 3, 2021

ខេត្តព្រៃវែង ៖ ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ឯកឧត្តម ម៉ៅ តាន់អ៊ាង ទីប្រឹក្សាក្រសួងសុខាភិបាល លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ លោកស្រីអភិបាលរងខេត្តព្រៃវែង បានអញ្ជើញដឹកនាំដំណើរទស្សនកិច្ចសិក្សា វាយតម្លៃ អំពីស្ថានភាពលំហូរ និងតម្រូវការរបស់ពលករទេសន្តរប្រវេសន៍ ក្នុងតំណាក់កាល នៃវិបត្តិជម្ងឺកូវីដ១៩ ជាមួយមន្ទីរសុខាភិបាល ខេត្តព្រៃវែង។ ក្នុងដំណើរទស្សនកិច្ចនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ប្រធាននគរបាលអន្តោប្រវេសន៍ នៃច្រកទ្វារព្រំដែនម៉ឺនជ័យ កម្ពុជា-វៀតណាម មន្រ្តីបច្ចេកទេសរបស់ក្រសួងសុខាភិបាល និងក្រុមការងារបច្ចេកទេសសុខភាព ជនទេសន្តរប្រវេសន៍ថ្នាក់ជាតិ នៃក្រសួងសុខាភិបាល អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ អនុប្រធាននាយកដ្ធានផែនការ មន្ត្រីនៃនាយកដ្ឋានមន្ទីរពេទ្យនិងមន្រ្តីពីអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងតំណាង អង្គការដៃគូរអភិវឌ្ឍ តំណាងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ តំណាងអង្គការ ADB និងអ្នកពាក់ព័ន្ធនិងការពារទេសន្តរប្រវេសន៍ ។

លោកជំទាវ ជូ ប៊ុនអេង បានថ្លែងថា គោលបំណងនៃដំណើរទស្សនកិច្ចសិក្សាស្វែងយល់នេះ គឺដើម្បីជួបពិភាក្សាការងារជាមួយមន្រ្តីពាក់ព័ន្ធនានារបស់ខេត្ត ជាអ្នកអនុវត្តការងារក្នុងវិស័យសុខាភិបាល ក្នុងការថែរក្សាសុខុមាលភាព និងសេវាគាំទ្រផ្សេងៗ សម្រាប់លំហូពលករដែលបានវិលត្រលប់ពីក្រៅប្រទេសយ៉ាងគំហុក ដែលបាននឹងកំពុងជួបវិបត្តិក្នុងស្ថានភាពរាតត្បាតនៃមេរោគកូវីត១៩ នៅតាមបណ្តាខេត្តជាប់ព្រំដែន។ ពិភាក្សាផ្លាស់ប្តូរយោបល់ ជាមួយមន្រ្តីជំនាញក្នុងខេត្ត អំពីបទដ្ឋានគតិយុត្តនានា ទាំងជាតិ និងអន្តរជាតិ ជាពិសេសគោលនយោបាយជាតិ ស្តីពីសុខភាពជនទេសន្តរប្រវេសន៍របស់ក្រសួងសុខាភិបាលដែល ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងសុខាភិបាលបានសម្រេចដាក់ឲប្រើប្រាស់នាពេលថ្មីៗនេះ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

website_news/2021061201.txt · Last modified: 2021/12/06 10:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki