website_news:2021061204

ឃាត់ខ្លួនពលរដ្ឋ ១១ នាក់ ខណៈបំរុងឆ្លងដែនទៅប្រទេសថៃ តាមច្រកបាត់ដំបង

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១

(បាត់ដំបង)៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងយោធាចេញល្បាត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើការទប់ស្កាត់ប្រជាពលរដ្ឋលួចឆ្លងដែន ចូលប្រទេសថៃដោយខុសច្បាប់ និងប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃវិញ។ ពេលកំពុងធ្វើសកម្មភាពដើរល្បាត បានប្រទះឃើញប្រជាពលរដ្ឋ បំរុងលួចឆ្លងដែខុសច្បាប់ចូលទឹកដីថៃ ត្រង់ចំណុចភូមិសាស្ត្រ ក្នុងឃុំសន្តិភាព និងឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានចំនួន១១នាក់ ស្រី០៤នាក់ ក្មេង០២ ក្មេងស្រី០១នាក់។ បន្ទាប់ពីទប់ស្កាត់បាន កម្លាំងនគរបាលបានសាកសួរ កត់ឈ្មោះ ធ្វើកំណត់ហេតុ និងអប់រំណែនាំ រួចបានឱ្យពួកគាត់ត្រលប់ទៅមូលដ្ឋានរបស់ខ្លួនវិញ៕

website_news/2021061204.txt · Last modified: 2021/12/06 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki