website_news:2021070402

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក៨១៧ សហការទទួលពលករខ្មែរត្រឡប់មកពីប្រទេសថៃ បញ្ជូនទៅធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ ស្រុកសំពៅលូន

http://cambodiapolice.com/policekh/ 6:06 pm 6 មេសា 2021

ខេត្តបាត់ដំបង ៖ អនុវត្តតាមការបទបញ្ជា និងការចង្អុលណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ។ ជាក់ស្តែង នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ ២០២១ កម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករង ស្រុកសំពៅលូន និងកម្លាំងយោធាវរសេនាតូចលេខ៥៣៣ ទៅទទួលប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ នៅចំណុចភូមិត្តស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូនចំនួន ៦នាក់ , ស្រី២នាក់ ក្នុងនោះក្មេងប្រុស ១នាក់ និងក្មេងស្រី ១នាក់ ។ បន្ទាប់ពីធ្វើការសាកសួររួច ក៏ធ្វើការអប់រំណែនាំ ហើយកម្លាំងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

website_news/2021070402.txt · Last modified: 2021/04/07 11:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki