website_news:2021070601

ពលករខ្មែរ ១៦នាក់ បានឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាវិញ ត្រូវសមត្ថកិច្ចថៃចាប់ប្រគល់ឲ្យសមត្ថកិច្ចកម្ពុជា

http://gntimes.com/ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១

ខេត្តបាត់ដំបង៖ សមត្ថកិច្ចប្រទេថៃនៅតាមតំបន់ព្រំដែនបានស្ទាក់ចាប់ឃាត់ខ្លួនពលករខ្មែរដែលបានវិលពីប្រទេសថៃចូលមកកម្ពុជាវិញ ប្រមាណ ១៦នាក់ប្រគល់ឲ្យសមត្ថកិច្ចកម្ពុជាការពារតំបន់ព្រំដែន ដើម្បីរៀបចំបញ្ជូនឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ តាមវិធានការក្រសួងសុខាភិបាល ។

នគរបាលវរ:សេនាតូចការពាព្រំដែនគោកលេខ ៨១៧ បានប្រាប់ឲ្យដឹងថា ក្រោមកិច្ចសហការជាមួយកម្លាំងប៉ុស្តិ៍ផ្នែកសឹករង ក៏ដូចជាកម្លាំងយោធាវរ:សេនាតូច ៥៣៣ បានទទួលប្រជាពលរដ្ឋ ១៦នាក់ ពីភាគីយោធាថៃកងអនុសេនាធំ កាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០២១នេះ ។ ពលករខ្មែរដែលធ្វើចំណាកស្រុកខុសច្បាប់ហើយវិលមកកម្ពុជាវិញ ត្រូវយោធាថៃឃាត់ខ្លួនសរុប ១៦នាក់ ក្នុងនោះបុរស ៨នាក់ ស្ត្រី ០៨នាក់ និងក្មេងតូចផងដែរ ។នគរបាលដដែលបន្តថា ប្រជាពលរដ្ឋជាពលករទាំងអស់ខាងលើនៅថ្ងៃកើតហេតុពួកគេបាននាំគ្នាឆ្លងដែនដោយថ្មើរជើងចេញពីប្រទេសថៃក្នុងគោលដៅចូលមកប្រទេសកម្ពុជាវិញកាត់តាមចំណុចភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក៏ត្រូវយោធាថៃឃាត់ខ្លួន ហើយប្រគល់ឲ្យភាគីសមត្ថកិច្ចកម្ពុជាតែម្តង ។ក្រោយពីសាកសួរអប់រំណែនាំ និងតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឍប់ កម្លាំងសមត្ថកិច្ចក៏បានប្រគល់ពលករខាងលើទៅឲ្យក្រុមគ្រូពេទ្យដើម្បីបញ្ជូនបន្តទៅកាន់មណ្ឌលធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

website_news/2021070601.txt · Last modified: 2021/06/07 11:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki