website_news:2021070602

ពលករខ្មែរ ៣រូប ត្រឡប់ពីថៃ ឆ្លងកូវីដបំប្លែងថ្មី B.1.617 ជាប្រភេទឆ្លងខ្លាំង និងមេរោគគួរឲ្យព្រួយបារម្ភ

https://kohsantepheapdaily.com.kh/ ០៤ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ២១:៥៤

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ មិថុនា ២០២១នេះ បានប្រកាសរកឃើញមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ B.1.617 ឬ delta Variant នៅក្នុងខ្លួនពលករខ្មែរចំនួន ៣រូប ដែលត្រឡប់មកពីប្រទេសថៃ ដែលជាប្រភេទមេរោគឆ្លងខ្លាំងបំផុត និងមេរោគគួរឲ្យព្រួយបារម្ភបំផុត ។

ពលករទាំង៣នាក់ ត្រឡប់មកពីប្រទេសថៃ តាមច្រកអូស្មាច់ រួមមាន ៖

ទី១. ភេទស្រី អាយុ ២៧ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ

ទី២. ភេទប្រុស អាយុ ៤៦ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំ ខេត្តបាត់ដំបង

និងទី៣. ភេទស្រី អាយុ ៤៣ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមោងឫស្សី ខេត្តបាត់ដំបង ។

ជាការកត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះ វីរុសបំប្លែងថ្មី ប្រភេទ B.1.617 ដែលពិភពលោកមានការព្រួយបារម្ភខ្លាំង ត្រូវបានគេរកឃើញនៅបណ្តាប្រទេសចំនួន ៧ហើយ នៅក្នុងតំបន់អាស៊ាន (ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា) និងបណ្តាប្រទេសមួយចំនួនទៀត លើពិភពលោក ។

website_news/2021070602.txt · Last modified: 2021/06/07 11:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki