website_news:2021070607

ពលករខ្មែរ១៧នាក់ លួចឆ្លងដែនខុសច្បាប់ត្រូវទាហានថៃ ឃាត់ខ្លួន

http://nokorwatnews.com/ 06/06/2021

ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចថៃនៅបន្តចាប់ពលករខ្មែរលួចឆ្លងខុសច្បាប់ចូលប្រទេសថៃ១៧នាក់ ក្នុងទឹកដីស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ពួកគាត់អះអាងថា ធ្វើដំណើរទៅធ្វើការនៅខេត្តឈុនបុរី និងខេត្តសមុទ្រប្រាកាន ។

សេចក្ដីរាយការណ៍ពីរ ប្រទេសថៃនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ថា ខាងខេត្តស្រះកែវ បានបទបញ្ជាឲ្យបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ ការពារសុវត្តិភាពនៅតាមបណ្ដាភូមិជាប់ព្រំដែន សមត្ថកិច្ចការពារព្រំដែនមើលការខុសត្រូវយ៉ាងតឹងតែង រហូតដល់វេលាម៉ោង០៣នឹង១៤នាទីទៀបភ្លឺ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចឈុតចំពោះកិច្ច តាព្រះយ៉ា កងកម្លាំងបូរផា បានទទួលសេចក្ដីរាយការណ៍ថា ប្រទះឃើញក្រុមបុគ្គលលួចធ្វើដំណើរឆ្លងចូលមកក្នុងប្រទេសថៃ ទើបចាត់កម្លាំង ដោយសហការជាមួយកងរយទី៣ កងកម្លាំងនគនបាលល្បាតព្រំដែនទី១២ ចូលទៅឃ្លាំមើលក្នុងភូមិសាស្រ្តដែលគិតថា នឹងមានការលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់។ សមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោងប្រមាណ៣នឹង២៦នាទីទៀបភ្លឺ សមត្ថកិច្ចបានប្រទះឃើញក្រុមពលករបរទេស ទើបបង្ហាញខ្លួនចូលទៅចាប់ឃុំខ្លួនពលករខ្មែរបានចំនួន១៧នាក់ ក្នុងនោះប្រុស៩នាក់ និងស្រី៨នាក់ ខណៈកំពុងលួចឆ្លងដែនចូលនៅបរិវេណ បង្គោលឡាក់48 PTA 6037442955 ភូមិខៅ លូកឆាង ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ។

ក្រោយពីការសួរនាំពីសមត្ថកិច្ច ពលករខ្មែរទាំង១៧នាក់ខាងលើ បានប្រាប់ថា ធ្វើដំណើរពីប្រទេសកម្ពុជា តាមច្រករបៀង ដោយមានមេខ្យល់នាំផ្លូវជនជាតិខ្មែរ នាំមកប្រគល់ឲ្យជនជាតិថៃ ឆ្លងចូលមកតាមច្រករវៀងចំណុចត្រួតពិនិត្យ 21-22 ដោយពលករខាងលើ ត្រូវការធ្វើដំណើរទៅធ្វើការនៅខេត្តឈុន បុរី និងខេត្ត សមុទ្រ ប្រាកាន ទើបសមត្ថកិច្ចអនុវត្តតាមវិធានការសុខាភិបាល បន្ទាប់មកបានធ្វើកំណត់ហេតុចាប់ឃុំ និងបញ្ជូនបណ្ដេញឲ្យត្រឡប់ទៅប្រទេសវិញ តាមច្រកMOU ចំណុចត្រួតពិនិត្យ 38 ភូមិ ណូន ម៉ាកមុន ស្រុកគោកឃ្យូង ឆ្លងតាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ៕

website_news/2021070607.txt · Last modified: 2021/06/07 11:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki