website_news:2021070701

ត្រឹម២ថ្ងៃប៉ុណ្ណោះ ពលករវិលមកពីថៃចូលស្រុកវិញជាង៥០០នាក់ រកឃើញជាង១០០នាក់ឆ្លងកូវីដ

https://kohsantepheapdaily.com.kh/ Oddar Meanchey០៥ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៦:១៥

ខេត្តឧត្តរមានជ័យ ៖ គិតត្រឹមតែរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ មានពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញ ដោយចូលតាមច្រកទ្វារអន្តរជាតិអូរស្មាច់ ចាប់ពីថ្ងៃទី៤ និងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ មានមនុស្សប្រុសស្រីប្រមាណជាង៥០០នាក់ ហើយត្រូវបានក្រុមគ្រូពេទ្យរកឃើញមនុស្សប្រុសស្រីមានវិជ្ជមានកូវីដ១៩ ជាង១០០នាក់ទៅហើយ។ បើតាមលោក ឃ្លាំង ហួត ប្រធានសុខាភិលបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ពលករខ្មែរស្វែងរកការងារធ្វើនៅឯប្រទេសថៃ ដែលវិលត្រឡប់មកស្រុកកំណើតវិញជាង៥០០នាក់ ដោយចូលមកតាមច្រកទ្វារអន្តរជាតិអូរស្មាច់ និងត្រូវបានក្រុមគ្រូពេទ្យធ្វើការវាសកំដៅ និងយកសំណាក គិតត្រឹមតែរយៈពេលចាប់តាំងពីថ្ងៃទី៤ និងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ ត្រូវបានគ្រូពេទ្យប្រចាំការមាត់ច្រក រកឃើញមានអ្នកដែលជាប់វិជ្ជមានកូវីដ១៩ ជាង១០០នាក់។ លោកប្រធានសុខាភិបាលខេត្តបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកក្កដានេះ អ្នកដែលកំពុងធ្វើចត្តាឡីស័កចំនួន២២៣៨នាក់ អ្នកដែលមានវិជ្ជមានកូវីដ១៩ បានកើនឡើងដល់ទៅចំនួន៩២៦នាក់ហើយ ដោយឆ្លងនៅក្នុងសហគមន៍ចំនួន៩៦នាក់ និងពលករដែលវិលត្រឡប់ពីប្រទេសថៃចំនួន៨៣០នាក់ និងអ្នកកំពុងសម្រាកព្យាបាលសព្វថ្ងៃមានចំនួន៧៥៨នាក់ ៕

website_news/2021070701.txt · Last modified: 2021/07/07 11:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki