website_news:2021070704

ខេត្តឧត្តរមានជ័យ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ៨៥នាក់ទៀត ក្នុងនោះពលករមកពីថៃ៧៥នាក់ ខណៈជាសះស្បើយ១៥នាក់

http://freshnewsasia.com/ 2021-07-05 08:29pm

(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៨៥ករណីបន្ថែមទៀត និងជាសះស្បើយ១៥នាក់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺដែលរកឃើញថ្មីទាំង៨៥នាក់ខាងលើនេះ គឺមានអ្នកជំងឺចំនួន៧៥នាក់ ជាពលករមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យរកឃើញជំងឺកូវីដ១៩ ចំនួន១០០៨ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន៨៩៥ករណី និងករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន១១៣ករណី បានព្យាបាលជាសះស្បើយចំនួន១៧៧នាក់ កំពុងសម្រាកព្យាបាលចំនួន៨២៨នាក់ និងស្លាប់បាត់បង់ជីវិត៣នាក់ផងដែរ៕

website_news/2021070704.txt · Last modified: 2021/07/07 11:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki