website_news:2021070905

ឯកអគ្គរាជទូតកម្ពុជានៅថៃ ចុះសួរសុខទុក្ខ និងយកអំណោយ ចែកជូនពលករខ្មែរ ជួបការលំបាកខ្លាំង ដោយសារការរាតត្បាតជំងឺកូវីដ១៩ នៅខេត្តរ៉ៈយ៉ង

https://cen.com.kh/ Posted ByPen Srey NeatSeptember 6, 2021

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម កុយ គួង បានឲ្យដឹងថា ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងក្រុមការងារស្ថានទូត បានសួរសុខទុក្ខ និងយកអំណោយរួមមាន អង្ករ ត្រីខ បន្លែស្រស់ សាច់ស្រស់ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ចុះចែកដល់បងប្អូនពលករខ្មែរចំនួន ៨០គ្រួសារ ដែលជួបការលំបាកខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ១៩ នៅឃុំថាងក្វៀន ស្រុកក្លែង ខេត្តរ៉ៈយ៉ង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលខេត្តរ៉ៈយ៉ង មន្ទីរការងារ មន្ទីរអន្តោរប្រវេសន៍ លោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរពាក់ព័ន្ធ។ ឯកឧត្តមបន្តថា ក្នុងឧកាសនោះ ឯកអគ្គរាជទូតបានជួបប្រជុំការងារជាមួយឯកឧត្តមអភិបាលខេត្ត និងបានថ្លែងអំណរគុណ និងស្នើឲ្យឯកឧត្ដមអភិបាលខេត្ត និងអាជ្ញារធរពាក់ព័ន្ធ បន្តជួយមើលថែ ធ្វើតេស្ត ព្យាបាល និងចាក់វ៉ាក់សាំងដល់បងប្អូនពលរដ្ឋខ្មែរឲ្យបានទាន់ពេលវេលា។

ជាការឆ្លើយតប ឯកឧត្តមអភិបាល ខេត្ត មានប្រសាសន៍ថា ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការច្រើនម៉ឺននាក់ ។ ឯកឧត្ដមអភិបាលខេត្ត បានជម្រាបបន្ថែម អំពីវិធានការក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ របស់ ខេត្តរ៉ៈយ៉ង ថា ប្រសិនបើ មានពលករកម្ពុជា កំពុងបម្រើការងារឆ្លងកូវីដក្នុង រោងចក្រ /សហគ្រាស ត្រូវទទួលការព្យាបាល ត្រឹមត្រូវ ។ ចំពោះគំនិតផ្តួចផ្តើមថ្មី “Bubble & Seal Procedure” បើអ្នកវិជ្ជមានកូវីដ១៩ យកទៅរក្សាព្យាបាលនៅក្នុងរោងចក្រតែម្តង ដល់ពេលជាសះស្បើយត្រឡប់ទៅធ្វើការដូចដើម និងទទួលការចាក់វ៉ាក់សាំង ចំណែកអ្នកអវិជ្ជមានធ្វើការធម្មតា ។ សូមកុំភ័យខ្លាច កុំរត់គេចខ្លួន គំនិតផ្តួចផ្តើមនេះបានទទួលការគាំទ្រពីម្ចាស់រោងចក្រ /សហគ្រាស យ៉ាងពេញទំហឹង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

website_news/2021070905.txt · Last modified: 2021/09/07 09:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki