website_news:2021071201

សម្តេចតេជោ ហ៊ុន សែន បញ្ចេញលក្ខខណ្ឌពលករមិនចាំបាច់ធ្វើ ចត្តាឡីស័កពេលចង់ចូលមកកម្ពុជា

https://news.sabay.com.kh/ 06/12/2021

ក្រោយពីស្ថានភាពកូវីដនៅក្នុងប្រទេសមានស្ថានភាពល្អប្រសើរ និងអាចគ្រប់គ្រងបាន សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញឲ្យដឹងនៅព្រឹកនេះថា ពលករខ្មែរនៅបរទេស និងជនបរទេសផង មិនចាំបាច់ធ្វើចត្តាឡីស័កបន្តទៀតឡើយ ប្រសិនបើពួកគេទទួលលទ្ធផលធ្វើតេស្តអវិជ្ជមាន។ ប៉ុន្តែជាមួយគ្នា ក៏ត្រូវមានលក្ខខណ្ឌសំខាន់មួយផងដែរ។ សម្ដេចថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងវេលា សម្ដេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និងសាងសង់គន្លងផ្លូវវាងនៅខេត្តព្រៃវែង។ ក្នុងឳកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានមានប្រសាសន៍ផងដែរថា សម្រាប់បងប្អូនពលករខ្មែរនៅក្រៅប្រទេស ឬក៏ជនបរទេសដែលមានបំណងចង់ចូលមកប្រទេសកម្ពុជាដោយមិនចាំបាច់ធ្វើចត្តាឡីស័កទៀតឡើយ ដោយគ្រាន់តែមានភ្ជាប់ជាមួយលក្ខខណ្ឌ១ប៉ុណ្ណោះ។

លក្ខខណ្ឌនោះ គឺថា ប្រសិនបើអ្នកទាំងនោះ (ពលករ និងជនបរទេស) ពួកគេបានចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ គ្រប់ដូសរួចរាល់គ្រប់ៗគ្នាហើយនោះ។ ស្ថានភាពនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ បន្ទាប់ពីធ្វើតែស្តឃើញថាអវិជ្ជមានជំងឺកូវីដ ១៩ហើយ គឺអាចធ្វើដំណើរទាំងឡាយដូចដែលបានបញ្ជាក់ពីខាងលើ គឺអាចទៅលំនៅដ្ឋានរបស់ខ្លួនបានតែម្ដង ដោយពុំចាំបាច់ ធ្វើចត្តាឡីស័កទៀតនោះឡើយ។ លើសពីនេះទៅទៀត សម្តេចតេជោ ក៏បានលើកឡើងផងដែរ អំពីបងប្អូនប្រជាពលរដ្ឋនិងជនបរទេស ដែលចូលមក ប្រទេសកម្ពុជាតាមផ្លូវគោក កាលពីពេលម្សិលមិញមានចំនូន ៥៥១នាក់ នៅក្នុងនោះ វិជ្ជមានកូវីដ ១៩ មានចំនួន៣នាក់ និងអវិជ្ជមានមានចំនួន៤៤៨នាក់ ខណ:ដែលអ្នកដែលបានមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩បានពេញលេញមានចំនួន៨៩នាក់៕

website_news/2021071201.txt · Last modified: 2021/12/07 10:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki