website_news:2021080101

មន្ត្រីសុខាភិបាលខេត្តបាត់ដំបង អះអាងថា ការគ្រប់គ្រងសភាពការណ៍ពលករវិលមកពីថៃគឺបានល្អ

http://btv.com.kh/ 06/01/2021

បាត់ដំបង ៖ មន្ត្រីសុខាភិបាលខេត្តបាត់ដំបង បានអះអាងថា មកទល់ពេលនេះ ការគ្រប់គ្រងសភាពការណ៍ នៃចល នាវិលត្រឡប់មកពីប្រទេសថៃ វិញរបស់ពលករខ្មែរ គឺបានល្អប្រសើរ មិនមានការធ្លាយចូលក្នុងសហគមន៍ នោះទេ។ តែទោះជាយ៉ាងណាក៏ដោយ មន្ត្រីសុខាភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ពលករទាំងអស់ នៅពេលមកពីថៃ ត្រូវស្ម័គ្រចិត្តចូលខ្លួនមកធ្វើចត្តាឡីស័ក១៤ថ្ងៃសិន មុនចូលទៅសហគមន៍ ទៅតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ–១៩ ក្នុងសហគមន៍ ក្នុង ករណីប្រសិនបើពលករណាមួយបានឆ្លងមេរោគនេះ មកពីប្រទេសថៃនោះ។ មន្ត្រីសុខាភិបាល ក៏ស្នើឱ្យពលរដ្ឋទាំងអស់ត្រូវក្លាយជាភ្នាក់ងារផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន នៅពេលពិនិត្យឃើញថា មានពលករ ទើបត្រឡប់មកពីប្រទេសថៃ ចូលសហគមន៍ ឬសង្ស័យ មានកូវីដ–១៩ នៅក្នុងសហគមន៍របស់ខ្លួន ។

តាមការឱ្យដឹងពីមន្ត្រីសុខាភិបាល គឺមានពលករវិលមកពីថៃ តាមច្រកព្រំដែនខេត្តបាត់ដំបង ចន្លោះពី២០ ទៅ១០០នាក់ក្នុងមួយថ្ងៃ ដែលជាកម្រិតធម្មតា មិនគំហុកនោះទេ ដែលជាសរុបគិតមកទល់ ពេលនេះ គឺមានពលករជិតពីរពាន់បានមកពីថៃ ក្នុងនោះបានយកសំណាកជិត១៥០០នាក់ ទៅធ្វើតេស្ត និងរកឃើញវិជ្ជមានកូវីដ–១៩ ចំនួន៦នាក់ ដែលកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង៕ អត្ថបទ៖ បាន សុខរិទ្ធ

website_news/2021080101.txt · Last modified: 2021/01/08 12:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki