website_news:2021080103

លោក ហេង សួរ៖ យន្តការដែលថៃដាក់ចេញសម្រាប់ពលករបរទេសគឺជាយន្តការសមស្រប

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 06/01/2021 - 11:55 ដោយ៖ញឹម សុផល

រដ្ឋាភិបាលថៃបានប្រកាសច្បាប់ថ្មីមួយ ដោយអនុញ្ញាតឲ្យពលករចំណាកស្រុកខុសច្បាប់ មកពីប្រទេសឡាវ ភូមា និងកម្ពុជា ទៅចុះឈ្មោះទទួលប័ណ្ឌស៊ីជម្ពូ ដើម្បីទទួលបានភាពស្របច្បាប់ក្នុងការធ្វើការងារ និងស្នាក់នៅក្នុងប្រទេសថៃរយៈពេល២ឆ្នាំ អំឡុងពេលដែលថៃកំពុងប្រយុទ្ធប្រឆាំងដ៏ខ្លាំងក្លានឹងជំងឺកូវីដ១៩ ។ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារកម្ពុជាថ្លែងថា ចំណាត់ការរបស់អាជ្ញាធរថៃ ដែលផ្តល់ភាពស្របច្បាប់ដល់ពលករចំណាកស្រុកបរទេស អាចស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃរយៈពេល២ឆ្នាំទៀត គឺជាចំណាត់ការដ៏សមស្រប និងស្របទៅតាមគោលបំណង ដែលក្រសួងការងារកម្ពុជាស្នើសុំ។

website_news/2021080103.txt · Last modified: 2021/01/08 12:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki