website_news:2021080107

កិច្ចប្រជុំក្រុមការងារសម្របសម្រួល និងទទួលពលករខ្មែរមកពីប្រទេសថៃ

https://grandnewsasia.com/ 07-01-2021 ម៉ោង 9:14 am

កោះកុង÷ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួល និងទទួលពលករខ្មែរមកពីប្រទេសថៃ។ ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានសូមឲ្យសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ យកចិត្តទុកដាក់សំខាន់លើ ១-ពង្រឹងការត្រួតពិនិត្យ ការចេញចូល របស់ពលករខ្មែរតាមច្រកនានាក្នុងភូមិសាស្ត្រខេត្តកោះកុង ២-ពង្រឹងការទប់ស្កាត់ពលករខ្មែរ ដែលលួចឆ្លងដែនខុសច្បាប់ក្នុងគោលបំណងគេចវេសពីការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ និង៣-ពិនិត្យស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់៕

website_news/2021080107.txt · Last modified: 2021/01/08 12:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki