website_news:2021080108

ឱកាសការងារក្នុងស្រុកប្រមាណ ២ម៉ឺនកន្លែងត្រៀមឱ្យពលករខ្មែរមកពីថៃ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 07/01/2021 - 09:00 ដោយ៖ ហេង សុខនី

លោកហៃ ហ៊ុនឡេង ប្រធាននៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះថា ទីភ្នាក់ងារនេះបានដាក់ចេញនូវយន្តការថ្មី ដើម្បីផ្សព្វផ្សាយ នឹងផ្តល់ឱកាសការងារប្រមាណ ២ម៉ឺនកន្លែងសម្រាប់ពលករខ្មែរ ក្រោយពីពួកគេបញ្ចប់ការធ្វើចត្តាឡីស័ក ទៅតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ វិស័យការងារ ដែលបានត្រៀមសម្រាប់ពលករខ្មែរមាន ឧស្សាហកម្ម និងកម្មន្តសាល សេវាកម្ម សំណង់ និងកសិកម្ម។ ទោះយ៉ាងណា បើតាម លោក ហៃ ហ៊ុនឡេង រហូតមកទល់ពេលនេះ ការងារដែលបានត្រៀមទាំងនោះនៅមិនទាន់ទទួលបានការចាប់អារម្មណ៍ពីពលករខ្មែរនៅឡើយទេ។ គិតមកត្រឹមថ្ងៃនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ទទួលបានអ្នកស្វែងរកការងារធ្វើចំនួន ២សែន៧ម៉ឺន៦ពាន់៧៨នាក់ ក្នុងចំណោមរាជធានី ខេត្តទាំង២៥ទូទាំងប្រទេស។

website_news/2021080108.txt · Last modified: 2021/01/08 12:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki