website_news:2021080201

កិច្ចជំនួបស្តីពី កិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រវាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ជាមួយអង្គការសង្គ្រោះជោគវាសនា

https://www.facebook.com/deputygovernoryousophear/ 05-02-2021

នៅរសៀលថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មាធិការប្រយុទ្ធប្រឆាំងំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) ដឹកនាំដោយ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានទទួលជួបពិភាក្សាការងារជាមួយអង្គការសង្គ្រោះជោគវាសនា ដើម្បីពិភាក្សាលើកិច្ចសហការរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការអញ្ជើញចូលរួមពីលោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខខេត្ត តំណាងទីចាត់ការអន្តរវិស័យ តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងមន្ទីរកិច្ចការនារី និងតំណាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តផងដែរ។

នៅក្នុងកិច្ចជំនួបនេះផងដែរ អង្គការសង្គ្រោះជោគវាសនា បានជម្រាបជូនអំពីចក្ខុវិស័យនៃប្រត្តិការរបស់អង្គការ ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងការបរទេស និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការអនុវត្តសកម្មភាពមនុស្សធម៌ និងផលប្រយោជសាធារណៈ ដោយធ្វើកិច្ចសហការជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុងគោលដៅដើម្បីសង្គ្រោះជនរងគ្រោះដោយអំពីធ្វើអាជីវកម្ម និងទាសកផ្លូវភេទ ដើម្បីធ្វើការស្ថារ ការពារ ពង្រឹងសិទ្ធអំណាចដល់ជនរងគ្រោះ នៅក្នុងប្រទេសចំនួន១០។ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងប្រទេសកម្ពុជា អង្គការស្នើសុំធ្វើកិច្ចសហការជាមួយគណៈកម្មាធិការតាមរយៈក្រុមការងារបច្ចេកទេសរបស់លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

នៅក្នុងកិច្ចជំនួបនេះផងដែរបានធ្វើការពិភាក្សាជាច្រើនពាក់ព័ន្ធនឹងនីតិវិធី ក្នុងកិច្ចសហការ បន្ថែមពីនោះ លោកស្រី យូ សុភា អភិបាលរងខេត្ត ជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ បានជម្រាបជូនអំពីរចនាសម្ព័ន្ធ និងយន្តការនៃការអនុវត្តសកម្មភាពរបស់គណៈកម្មាធិការ ព្រមទាំងកិច្ចសហការជាមួយគ្រប់អ្នកពាក់ព័ន្ធ និងអង្គការដៃគូ។ ឆ្លៀតក្នុងឱកាសនេះ លោកស្រីក៏បានស្នើឱ្យអង្គការពិនិត្យលើទ្ធភាព ក្នុងការសហការលើការពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាលយុត្តិធម៌ និងការជួយគាំទ្រផ្តល់សេវាជូនជនរងគ្រោះដោយអំពើពើជួញដូរមនុស្ស។

website_news/2021080201.txt · Last modified: 2021/02/08 11:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki